ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដែលរំពឹងថាតំបន់ខ្ពង់រាបជាច្រើននឹងទទួលរងឥទ្ធិពលពីភ្លៀង និងខ្យល់កន្ត្រាក់។

សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងតំបន់ជុំវិញ។ ស្ថានភាពនេះនឹងបន្តពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ។

សម្រាប់តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងមានពី២០°C ទៅ២៩°C ដោយខ្យល់បក់មកពីទិសឦសាន និងបូព៌ដោយមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់១៥%។ ចំណែកខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ពុំមានភ្លៀងធ្លាក់ទេ។

តំបន់ខ្ពង់រាប៖ សីតុណ្ហភាពនឹងមានពី២១°C ទៅ២៩°C ដោយខ្យល់បក់មកពីទិសឦសាន និងបូព៌ដោយមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។ ខេត្តប៉ៃលិន និងឧត្តរមានជ័យ ពុំមានភ្លៀងធ្លាក់ទេ តែនឹងត្រជាក់។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពនឹងមានពី២០°C ទៅ៣០°C ដោយខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ដោយមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។ រលឹកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រ ទៅ១,៥០ម៉ែត្រ។

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នជាមួយស្ថានភាពអាកាសធាតុដែលអាចប្រែប្រួល។
