ឱកាសធំ! ការងារជាង ៨៦,៨៩១ កន្លែង រង់ចាំអ្នកនៅពិព័រណ៍ការងារសៀមរាប

ឱកាសធំ! ការងារជាង ៨៦,៨៩១ កន្លែង រង់ចាំអ្នកនៅពិព័រណ៍ការងារសៀមរាប

សៀមរាប៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងមានការងារសរុបចំនួន ៨៦,៨៩១ កន្លែង។ ពិព័រណ៍នេះនឹងធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

ពិព័រណ៍ការងារសៀមរាប

ពិព័រណ៍នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីថៃ យុវជន និងអ្នកស្វែងរកការងារដែលរស់នៅក្នុងខេត្តសៀមរាប។ អ្នកអាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងចំនួន២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

ទីតាំងពិព័រណ៍៖

  • ថ្ងៃទី៦ ធ្នូ ២០២៥៖ បរិវេណសាលាបឋមសិក្សា សម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម
  • ថ្ងៃទី៧ ធ្នូ ២០២៥៖ បរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពួក ស្រុកពួក

ចំពោះអ្នកដែលមកដាក់ពាក្យភ្លាម នឹងទទួលបានការសម្ភាសភ្លាមៗ ដោយមិនចាំបាច់រងចាំ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ ១២៩៧។

ពិព័រណ៍ការងារនេះគឺជាឱកាសមួយដ៏ល្អសម្រាប់អ្នកស្វែងរកការងារ ដើម្បីរកការងារដែលសមស្រប និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ។

administrator

Related Articles