អ្នកនេសាទល្មើសច្បាប់ដោយប្រើឧបករណ៍ឆក់ ត្រូវចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែងបង្គាប់ឃុំខ្លួន

អ្នកនេសាទល្មើសច្បាប់ដោយប្រើឧបករណ៍ឆក់ ត្រូវចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែងបង្គាប់ឃុំខ្លួន

ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង លោក ម៉ុត វីរៈ បានសម្រេចឱ្យឃុំខ្លួនលោក រ៉ង រី បន្ទាប់ពីបានធ្វើសកម្មភាពនេសាទល្មើសច្បាប់ ដោយប្រើឧបករណ៍ឆក់។

ឧបករណ៍ឆក់ដែលដកហូតបាន

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ម៉ុត វីរៈ បានបញ្ជាក់ថា លោក រ៉ង រី ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទនេសាទដោយប្រើឧបករណ៍ឆក់ តាមបញ្ញត្តិមាត្រ៩៧ កថាខណ្ឌទី១ ចំណុចទី៤ នៃច្បាប់ស្តីពីជលផល។

ទូកស្មាច់ដែលប្រើក្នុងបទល្មើស

គួរបញ្ជាក់ថា កាលពីម៉ោង១១៖៣០នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍ត្បូងខ្លា-កោះជ្រឹម សហការជាមួយគណៈកម្មការសហគមន៍នេសាទកាំងដីស និងសហគមន៍នេសាទអូរម្រះ រួមគ្នាបង្ក្រាបបានបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់មួយករណី នៅចំណុចក្បាលកោះជ្រៃ ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

កន្លែងកើតហេតុ

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅយប់កើតហេតុនោះ ឆ្មាំទន្លេ ពេលកំពុងល្បាតលើផ្ទៃទន្លេបានប្រទះឃើញសកម្មភាពនេសាទល្មើសច្បាប់ដោយប្រើឧបករណ៍ឆក់ ហើយបានបើកកាណូតប្រដេញតាមចាប់តែម្តង។

វត្ថុតាងបទល្មើស

ក្រោយពីការដេញប្រផាប់ចាប់ប្រភីង ក្រុមឆ្មាំទន្លេចាប់ជនសង្ស័យបានចំនួនម្នាក់ ខណៈម្នាក់ទៀត រត់គេចខ្លួនរួច។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រ៉ង រី ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក។

ម៉ាស៊ីននេសាទ

វត្ថុតាងនៃបទល្មើសដែលដកហូតបានរួមមាន៖ ទូកស្មាច់មួយគ្រឿង, ម៉ាស៊ីន ម៉ាកហ៊ីណូតា កម្លាំង ៧សេះ មួយគ្រឿង, ក្បាលឆក់ (អ័ងវ៉ាទ័រ) មួយគ្រឿង, ខ្សែកាប ៥ម៉ែត្រ, ខ្សែភ្លើង ៥ម៉ែត្រ ន៨ងថ្នងដងត្រីមួយ។

ការឃាត់ខ្លួន

សូមបញ្ជាក់ថា បទល្មើសនេសាទដោយប្រើឧបករណ៍ឆក់បង្កផលប៉ះពាល់ខ្លាំងដល់ជីវៈចម្រុះក្នុងទន្លេ ជាពិសេសសត្វផ្សោត ដែលជារតនសម្បត្តិដ៏កម្រនៅកម្ពុជា។ រដ្ឋបាលជលផល បានដាក់ចេញវិធានការបង្ក្រាបបទល្មើសនេសាទយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារជីវិតសត្វផ្សោត និងជីវៈចម្រុះក្នុងទន្លេ។

ការពារសត្វផ្សោត

ការអនុវត្តច្បាប់

administrator

Related Articles