ជនជាតិចិន និងខ្មែរ៣នាក់ចាប់ខ្លួនក្នុងព្រឹត្តិការណ៍ហែកដីកាតុលាការ និងលួចដឹកដែកចេញពីរោងចក្រ

ជនជាតិចិន និងខ្មែរ៣នាក់ចាប់ខ្លួនក្នុងព្រឹត្តិការណ៍ហែកដីកាតុលាការ និងលួចដឹកដែកចេញពីរោងចក្រ

ខេត្តកណ្តាល – សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានជនជាតិចិន១នាក់ និងខ្មែរ២នាក់ ក្រោយពួកគេបានធ្វើសកម្មភាពហែកឯកសារតុលាការ និងលួចដឹកដែកចេញពីរោងចក្រដែលកំពុងស្ថិតក្រោមការរក្សាការពារ។

រថយន្តកុងតឺន័រដែលត្រូវបានដកហូត

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ធ្នូ ២០២៥ វេលាម៉ោង៨ព្រឹក នៅក្រុមហ៊ុនដែកហុងវ័ង ស្ថិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៖

១. LIU HONGWEI (អាយុ២៨ឆ្នាំ) ជនជាតិចិន ជាអ្នកគ្រប់គ្រង
២. ប៉ាក វ៉ាន់នេត្រា (អាយុ៣៥ឆ្នាំ) ជនជាតិខ្មែរ ជាអ្នកបើកបរ
៣. ស៊ឹម ទី (អាយុ៣៥ឆ្នាំ) ជនជាតិខ្មែរ ជាអ្នកបើកបរ

ដុំដែកស័ង្កសីដែលត្រូវលួច

ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ LOU XIAOPING (អាយុ៥៤ឆ្នាំ) ជនជាតិចិន បានរត់គេចខ្លួនបាត់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានរថយន្ដកុងតឺន័រចំនួន២គ្រឿង ដុំដែកស័ង្កសីចំនួន១០ដុំធំ និងទូរស័ព្ទដៃចំនួន៣គ្រឿង។

វត្ថុតាងដែលត្រូវបានដកហូត

មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ TAN FEIHONG (អាយុ៤៧ឆ្នាំ) ដែលជាថៅកែរោងចក្រ បានទទួលដំណឹងពីកម្មករថាមានរថយន្តកុងតឺន័រចំនួន៥គ្រឿងបានចូលមកដឹកទំនិញចេញពីឃ្លាំងរោងចក្រ ដែលកំពុងស្ថិតក្រោមការរក្សាការពាររបស់តុលាការ។

កន្លែងកើតហេតុ

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យ LIU HONGWEI និងបក្ខពួកដែលគេចខ្លួន ពិតជាបានហៅរថយន្ដមកដឹកដែកចេញចំនួន១០ដុំ។ ចំណែកតៃកុងរថយន្តទាំងពីរនាក់បានសារភាពថាខ្លួនគ្រាន់តែស៊ីឈ្នួលដឹកឲ្យគេប៉ុណ្ណោះ។

សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

administrator

Related Articles