រយៈពេលត្រឹមកន្លះខែគត់ ចាប់ពីថ្ងៃទី២២ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ ទ្វីបអាស៊ីត្រូវប្រឈមនឹងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់និងបំណាក់ដីបានឆក់យកជីវិតមនុស្សជាង ១,៣០០ នាក់។

តាមការផ្សាយរបស់ Aljazeera នៅថ្ងៃទី៣ ធ្នូ ២០២៥ ឥណ្ឌូណេស៊ីជាប្រទេសរងគ្រោះខ្លាំងជាងគេ ដោយទឹកជំនន់និងបំណាក់ដីបានសម្លាប់មនុស្សជាង ៦៣០ នាក់ និងធ្វើឲ្យជាង ៤៦០ នាក់បាត់ខ្លួន។

ប្រទេសស្រីលង្កាក៏រងគ្រោះធ្ងន់ដែរ ដោយមានមនុស្សស្លាប់ជាង ៣៩០ នាក់ និងបាត់ខ្លួនជាង ៣៣០ នាក់។ នៅថៃ ទឹកជំនន់នៅភាគខាងត្បូងបានបណ្តាលឲ្យមនុស្ស២៦៧ នាក់ស្លាប់ ចំណែកវៀតណាមមានមនុស្សស្លាប់ជាង ៩០ នាក់។

គ្រោះធម្មជាតិទាំងនេះវាយប្រហារទ្វីបអាស៊ី ជាពិសេសនៅតំបន់អាគ្នេយ៍ ដោយសារឥទ្ធិពលព្យុះជាបន្តបន្ទាប់។ ក្រៅពីនេះ នៅអាយុធ្យាក៏មានមនុស្សស្លាប់២០នាក់ដោយសារទឹកជំនន់ដែរ។

អត្ថបទ៖ សុខ សុវណ្ណ
