គ្រោះថ្នាក់ធ្ងន់ធ្ងរ! ខ្យល់ពុល PM2.5 វាយប្រហារទីក្រុងបាងកក និងខេត្តថៃចំនួន១៤ រហូតដល់ឆ្នាំក្រោយ

គ្រោះថ្នាក់ធ្ងន់ធ្ងរ! ខ្យល់ពុល PM2.5 វាយប្រហារទីក្រុងបាងកក និងខេត្តថៃចំនួន១៤ រហូតដល់ឆ្នាំក្រោយ

រាជធានីបាងកក និងខេត្តថៃចំនួន១៤ កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរពីខ្យល់ពុល PM2.5 ដែលឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហម ហើយនឹងបន្តគ្របដណ្តប់ពេញមួយខែធ្នូនេះ រហូតដល់ដើមឆ្នាំ២០២៦។

ខ្យល់ពុលនៅបាងកក

តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Phatthana Promphat កាលពីថ្ងៃអង្គារទី២ ខែធ្នូ ឆ្នាំ២០២៥ បានព្រមានថា ស្ថានភាពខ្យល់ពុលនេះមានភាពអាក្រក់បំផុត និងនឹងបន្តវាយប្រហាររហូតដល់ដើមឆ្នាំក្រោយ។

លោកបានដាស់តឿនព្រមានពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាពិសេសក្រុមមនុស្សងាយរងគ្រោះ រួមមាន៖ កុមារតូចៗ ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ។ អ្នកមានជំងឺផ្លូវដង្ហើមត្រូវចៀសវាងសកម្មភាពខាងក្រៅ និងត្រូវពាក់ម៉ាសការពារជានិច្ច។

ទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិថៃ (GISTDA) បានរកឃើញថា កម្រិតខ្យល់ពុល PM2.5 នៅខ័ណ្ឌ Nong Khaem ក្នុងទីក្រុងបាងកក បានឈានដល់ ១០២.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលលើសឆ្ងាយពីកម្រិតសុវត្ថិភាពដែលកំណត់ត្រឹម ២៥ មីក្រូក្រាមប៉ុណ្ណោះ។

ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតមាន៖ បាងកក, Samut Sakhon, Nonthaburi, Nakhon Pathom, Samut Prakan, Pathum Thani, Chonburi, Chachoengsao, Rayong, Ratchaburi, Chanthaburi, Trat, Prachinburi, Samut Songkhram និង Phetchaburi។

ស្ថានភាពខ្យល់ពុលថៃ

អ្នកជំនាញបានព្រមានថា ស្ថានភាពនេះនឹងមិនប្រសើរឡើងភ្លាមៗទេ ហើយអាចបន្តគ្រោះថ្នាក់រហូតដល់ដើមឆ្នាំក្រោយ។ ពលរដ្ឋត្រូវតាមដានព័ត៌មានពីអាជ្ញាធរជាប្រចាំ និងអនុវត្តវិធានការការពារខ្លួនឱ្យបានត្រឹមត្រូវ។

administrator

Related Articles