យានដ្ឋានជួសជុលរថយន្តយីហោ អូតូម៊ែកសឺដេស យកចិញ្ចើមផ្លូវធ្វើកម្មសិទ្ធិ បង្កការកកស្ទះចរាចររាល់ថ្ងៃ

យានដ្ឋានជួសជុលរថយន្តយីហោ អូតូម៊ែកសឺដេស យកចិញ្ចើមផ្លូវធ្វើកម្មសិទ្ធិ បង្កការកកស្ទះចរាចររាល់ថ្ងៃ

ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានតាមខណ្ឌនានា បានចុះរៀបចំសណ្ដាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវពីការរំលោភយកធ្វើអាជីវកម្មអនាធិបតេយ្យ ដែលបានលទ្ធផលល្អប្រសើរច្រើន។

រថយន្តខូចនៅលើចិញ្ចើមផ្លូវ

ប៉ុន្តែនៅខណ្ឌ៧មករា ការចុះរៀបចំសណ្តាប់ធ្នាប់មិនទទួលបានផលប្រយោជន៍ពេញលេញទេ។ ក្រុមសណ្តាប់ធ្នាប់ចុះទៅរៀបចំតែតាមផ្សារដែលអាជីវករដាក់លក់ដូរត្រឹមត្រូវ ចំណែកតាមហាងគុយទាវដាក់ម៉ូតូពេញចិញ្ចើមផ្លូវ បែរជាមើលមិនឃើញ។

ការកកស្ទះចរាចរណ៍

ជាពិសេស នៅលើផ្លូវលេខ១៥៦កែងផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា បានក្លាយជាកន្លែងជួសជុលរថយន្តរបស់យានដ្ឋានយីហោ អូតូម៊ែកសឺដេស។ រថយន្តខូចជាច្រើនត្រូវបានយកមកធ្វើពេញផ្លូវ ដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍ ធ្វើឲ្យមានភាពរញ៉េរញ៉ៃ អនាធិបតេយ្យពេញទ្រូងផ្លូវ។

យានដ្ឋានជួសជុលរថយន្ត

សកម្មភាពនេះបង្កឲ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ធ្វើឲ្យអ្នកដំណើរឆ្លងកាត់ទីនោះមានការធុញទ្រាន់ និងរអ៊ូរទាំយ៉ាងខ្លាំង។ ម្ចាស់យានដ្ឋានបានយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិ ធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសម្រាប់ដើរ ត្រូវដើរលើទ្រូងផ្លូវ ដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍។

អ្នកដំណើរពិបាកធ្វើដំណើរ

អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋដែលទើសភ្នែកទើសច្រមុះបាននិយាយថា អាជ្ញាធរខណ្ឌ៧មករា រួមទាំងស្ថាប័នពាក់ព័ន្ធ មិនបានយកចិត្តទុកដាក់ការថែរក្សាសោភ័ណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវឱ្យបានល្អ។

បញ្ហាចរាចរណ៍

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវលេខ១៥៦កែងផ្លូវលេខ២១៣ បានសំណូមពរទៅដល់អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ៧មករា និងសាលាសង្កាត់វាលវង់ សូមជួយសម្រួលបញ្ហាការជួសជុលរថយន្តនៅលើទ្រូងផ្លូវនេះ។

ការតវ៉ារបស់ប្រជាពលរដ្ឋ

លោកអធិការរងទទួលផែនសណ្តាប់ធ្នាប់ខណ្ឌ៧មករា បានឲ្យដឹងថា នាពេលកន្លងមកលោកបានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ៧មករា និងសាលាញ៉ូហ្គេតវ៉េរ មានសន្តិសុខ បានចុះរៀបចំណ្តាប់ធ្នាប់នៅគោលដៅនេះ ដើម្បីសម្រួលចរាចរណ៍ និងបានអប់រំឲ្យម្ចាស់ទីតាំងយានដ្ឋានរៀបចំរថយន្តកុំឲ្យមានការកកស្ទះ។

ការចុះត្រួតពិនិត្យ

ប៉ុន្តែម្ចាស់ទីតាំងជួសជុលរថយន្តនៅតែយកចិញ្ចើមផ្លូវខូចដាក់ជួសជុលរថយន្តពេញផ្លូវ ធ្វើឲ្យអ្នកដំណើរពិបាកធ្វើដំណើរតាមផ្លូវនេះណាស់ ដោយសារតែមានការកកស្ទះចរាចរណ៍សឹងតែរាល់ថ្ងៃ។

រថយន្តខូចនៅលើផ្លូវ

មិនដឹងថាម្ចាស់ទីតាំងជួសជុលរថយន្តនេះមានអំណាចខ្លាំងប៉ុនណាទេ ឬក៏បានរៀបចំសែនព្រេនត្រូវហើយ មើលទៅបានជាមិនខ្វល់ពីការកកស្ទះ ហើយនៅតែបន្តសកម្មភាពរបស់ខ្លួន។

បញ្ហាអនាធិបតេយ្យ

administrator

Related Articles