ឃាត់ខ្លួនជនជាតិចិន៦នាក់ និងខ្មែរម្នាក់ រឹបអូសគ្រឿងញៀនជិត៤០គីឡូក្រាម

ឃាត់ខ្លួនជនជាតិចិន៦នាក់ និងខ្មែរម្នាក់ រឹបអូសគ្រឿងញៀនជិត៤០គីឡូក្រាម

ភ្នំពេញ៖ កម្លាំងប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនល្មើសជនជាតិចិន៦នាក់ និងខ្មែរម្នាក់ ក្រោយរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត៤០គីឡូក្រាម។

រឹបអូសគ្រឿងញៀន

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០១:៤០នាទី ដោយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ។

ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន៖ កូកាអ៊ីនទម្ងន់ ១២,១៧៤.៨៩ក្រាម, អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់៥,៨២១.៥៨ក្រាម, រុក្ខជាតិក្រៀម (កញ្ចា) ទម្ងន់ ៤៧៥.៤២ក្រាម និងសារធាតុគីមីផ្សំ ទម្ងន់២២,៨៨៤ក្រាម។

សរុបគ្រឿងញៀនទម្ងន់ ១៧,៩៩៦.៤៧ក្រាម និងសារធាតុផ្សំទម្ងន់២២,៨៨៤ក្រាម។ កម្លាំងជំនាញក៏បានរឹបអូសឧបករណ៍សម្រាប់ផលិត និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផងដែរ។

គ្រឿងញៀនដែលរឹបអូស

ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយអគ្គស្នងការនគរបាលជាតិ លោក ស ថេត និងអគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក ប៊ុន ប៉ាម៉ារីលុច។

បច្ចុប្បន្ន ជនល្មើសទាំង៧នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

administrator

Related Articles