បុរសពាក់អាវប៉ូលិសបញ្ឆោតធ្វើគ្រោះថ្នាក់ចរាចរណ៍ ប្រាប់សមត្ថកិច្ចថា ‘ទិញពីផ្សារ’

បុរសពាក់អាវប៉ូលិសបញ្ឆោតធ្វើគ្រោះថ្នាក់ចរាចរណ៍ ប្រាប់សមត្ថកិច្ចថា ‘ទិញពីផ្សារ’

គ្រោះថ្នាក់ចរាចរណ៍

រាជធានីភ្នំពេញ – ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលបុរសម្នាក់ពាក់អាវយឺតពណ៌ខ្មៅមានឡូហ្គោប៉ូលិសបានធ្វើគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែបន្ទាប់មកបានបញ្ជាក់ថាខ្លួនមិនមែនជាមន្ត្រីនគរបាលទេ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុរសដែលពាក់អាវមានឡូហ្គោប៉ូលិសនេះមិនមែនជាមន្ត្រីនគរបាលឡើយ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះកំពុងត្រូវបានសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣:៥០ នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវប្រសព្វ៣៣៨ លើផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ លេខប៉ៃលិន 1C-6571 ដែលបើកបរដោយគង់ វណ្ណី (បុគ្គលិកពេទ្យ) និងម៉ូតូម៉ាក HONDA PCX ពណ៌ខ្មៅ លេខភ្នំពេញ 1LS-0344 ដែលបើកបរដោយលឹម សំណាង (មុខរបរលក់ដូរ)។

កន្លែងកើតហេតុ

ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកបើកបរទាំងសងខាងរងរបួស និងម៉ូតូទាំងពីរគ្រឿងខូចខាតធ្ងន់។ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានចុះដល់កន្លែងកើតហេតុ និងបាននាំយកម៉ូតូ និងអ្នកបើកបរទៅកាន់ទីស្នាក់ការដើម្បីសួរនាំ។

ការត្រួតពិនិត្យជាតិអាល់កុលបានបង្ហាញថា អ្នកបើកម៉ូតូ HONDA DREAM ដែលពាក់អាវយឺតពណ៌ខ្មៅមានឡូហ្គោប៉ូលិស មានជាតិអាល់កុល 0,35ml/L។ អ្នកបើកបរនេះបានសារភាពប្រាប់សមត្ថកិច្ចថា គាត់មិនមែនជានគរបាលទេ ហើយអាវដែលគាត់ពាក់មានឡូហ្គោប៉ូលិសនោះ គឺគាត់ទិញពីផ្សារ។

សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតករណីនេះតាមនីតិវិធីច្បាប់ និងពិនិត្យលើការប្រើប្រាស់ស្លាកសញ្ញាប៉ូលិសដោយអនុញ្ញាត។

administrator

Related Articles