រូបថតបែកធ្លាយ! នាយករដ្ឋមន្ត្រីថៃជួបមេ Scammer ច្រើនលើក គណបក្សភឿចោទទំនាក់ទំនងមិនធម្មតា

រូបថតបែកធ្លាយ! នាយករដ្ឋមន្ត្រីថៃជួបមេ Scammer ច្រើនលើក គណបក្សភឿចោទទំនាក់ទំនងមិនធម្មតា

រូបថតបែកធ្លាយរបស់លោក អានុទីន ចាន់វីរៈកុល នាយករដ្ឋមន្ត្រីថៃ ជាមួយមេ Scammer ឈ្មោះ Ben Smith បានធ្វើឲ្យគណបក្សភឿថៃចេញមុខសង្ស័យថា ទំនាក់ទំនងរវាងអ្នកទាំងពីរមិនមែនជាមិត្តភក្តិធម្មតាទេ។

រូបថតបែកធ្លាយ

លោក សុកស៊ីត ស្រីជំខ្វាន់ អ្នកនាំពាក្យគណបក្សភឿបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ថា៖ «រូបថតទាំងនេះបង្ហាញយ៉ាងច្បាស់ថា ពួកគេធ្លាប់ជួបគ្នានៅច្រើនកន្លែង ច្រើនលើក និងក្នុងឱកាសផ្សេងៗគ្នា។ លោកអានុទីនថ្លែងថាពួកគេជួបគ្នា៥-៦ដង ដែលនេះបង្ហាញថា ទំនាក់ទំនងរបស់ពួកគេទំនងជាលើសពីការជួបគ្នាធម្មតា»។

គណបក្សភឿបានចោទសំណួរចំៗថា៖ តើ Smith មានជាប់ពាក់ព័ន្ធជាមួយក្រុម Call Center ឬទេ? ហេតុអ្វីបានជានាយករដ្ឋមន្ត្រីមិនបង្ហាញតម្លាភាពពីមុន? តើរឿងនេះពាក់ព័ន្ធនឹងការពន្យារពេលកាត់ទោសក្រុម Call Center ដែរឬទេ?

ការចោទប្រកាន់

លោកអានុទីនបានប្រកែកថា រូបថតនេះថតនៅប្រទេសសិង្ហបុរីក្រោយរដ្ឋប្រហារយោធា ហើយការជួបគ្នានេះគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។ «ខ្ញុំបានជួបគាត់នៅទីនោះដោយចៃដន្យ។ គ្មានការជាប់ពាក់ព័ន្ធបន្តទៀតទេ»។

លោក Smith ដែលមានអត្តសញ្ញាណពិតជា Benjamin Mauerberger អ្នកហិរញ្ញវត្ថុអាហ្វ្រិកខាងត្បូង ត្រូវបានភ្ជាប់ទៅនឹងបណ្តាញឆបោក និងការលាងលុយកខ្វក់ដ៏ធំនៅថៃ។ រូបលោកបានប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិដោយ AMLO និងការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកមានតម្លៃរាប់ពាន់លានបាត។

administrator

Related Articles