រូបថតបែកធ្លាយ! នាយករដ្ឋមន្ត្រីអានុទីន និងរដ្ឋមន្ត្រីហិរញ្ញវត្ថុថតរូបជាមួយមេ Scammer អន្តរជាតិ

រូបថតបែកធ្លាយ! នាយករដ្ឋមន្ត្រីអានុទីន និងរដ្ឋមន្ត្រីហិរញ្ញវត្ថុថតរូបជាមួយមេ Scammer អន្តរជាតិ

រូបថតបែកធ្លាយដ៏រំភើបមួយសន្លឹក បង្ហាញពីទំនាក់ទំនងរវាងមន្ត្រីជាន់ខ្ពស់របស់ថៃ និងមេ Scammer អន្តរជាតិ បានធ្វើឲ្យប្រជាជនថៃផ្ទុះការជជែកវែកញែកយ៉ាងខ្លាំង។

រូបថតមេ Scammer Ben Smith

តាមការផ្សាយរបស់សារព័ត៌មាន Amarin នៅថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ រូបថតជាក្រុមមួយបានបង្ហាញពីនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ឈរជាមួយមេ Scammer ឈ្មោះ Ben Smith និងបុរសម្នាក់ទៀតឈ្មោះ Gym Liak។

ក្នុងរូបថតនោះ លោកអានុទីនពាក់អាវធំឈរនៅចុងគេ ចំណែក Smith ពាក់អាវយឺតពណ៌ខ្មៅឈរនៅចន្លោះមនុស្ស៣នាក់ទៀត នៅទីតាំងមួយដែលមិនបានបញ្ចេញ។

អ្នកជំនាញបានបង្ហាញថា Smith និង Liak ត្រូវបានសហរដ្ឋអាមេរិកដាក់ឈ្មោះថាជាបុគ្គលដែលមានហានិភ័យខ្ពស់ ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអនឡាញអន្តរជាតិ។ អ្នកទាំងពីរមានក្រុមហ៊ុននៅប្រទេសថៃ ហើយភរិយារបស់ពួកគេក៏មានភាគហ៊ុននៅក្នុងវិស័យអចលនទ្រព្យ និងអាកាសចរណ៍ឯកជនផងដែរ។

រូបថតនេះត្រូវបានទម្លាយបន្ទាប់ពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) បានរឹបអូសទ្រព្យសម្បត្តិជាង ៩ ពាន់លានបាត នៅក្នុងករណីលាងលុយកខ្វក់របស់ Smith។

រូបថតរដ្ឋមន្ត្រី Ekniti ជាមួយមេ Scammer

ជាងនេះទៅទៀត ក៏មានរូបថតមួយទៀតបានបង្ហាញពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ekniti Nitithanpraphat ជាមួយមេ Scammer រូបនេះដែរ។ រូបថតទាំងពីរនេះកំពុងធ្វើឲ្យផ្ទុះការសង្ស័យយ៉ាងខ្លាំងអំពីទំនាក់ទំនងរវាងមន្ត្រីជាន់ខ្ពស់ថៃ និងមេ Scammer អន្តរជាតិ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានការបំភ្លឺពីលោកអានុទីន និងលោក Ekniti ចំពោះរូបថតទាំងនេះនៅឡើយទេ។ ការសង្ស័យនេះកំពុងធ្វើឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles