យុវជនទៅតេស្តការងារមិនជាប់ ចេញមកវិញលួចម៉ូតូគេត្រូវជាប់ខ្នោះ

យុវជនទៅតេស្តការងារមិនជាប់ ចេញមកវិញលួចម៉ូតូគេត្រូវជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ – យុវជនម្នាក់ដែលទៅតេស្តការងារនៅរោងចក្រមិនជាប់ ក៏បានលួចម៉ូតូរបស់អ្នកដទៃចេញពីកន្លែងធ្វើការ ហើយត្រូវសន្តិសុខរោងចក្រឃាត់ខ្លួនភ្លាមៗ។

ម៉ូតូដែលត្រូវលួច

ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅរោងចក្រ SSEC CB Systems Nebel Fashion Co., Ltd ក្នុងភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង។ យុវជនឈ្មោះ កឹម សីហា អាយុ២១ឆ្នាំ បានមកធ្វើតេស្តការងារតែមិនជាប់ ហើយក្នុងពេលចេញមកវិញបានឃើញម៉ូតូមួយគ្រឿងដែលភ្លេចដកសោ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនមកធ្វើតេស្តការងារនៅម៉ោង៧ព្រឹក ហើយបានផ្ញើម៉ូតូនៅកន្លែងសន្តិសុខ។ ក្រោយពេលតេស្តមិនជាប់ គាត់បានឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ផ្លាកលេខភ្នំពេញ 1KH.5263 ដែលជារបស់អ្នកស្រី មាស រ៉ន អាយុ៤៨ឆ្នាំ ទុកនៅក្បែរម៉ូតូរបស់គាត់។

រូបភាពព្រឹត្តិការណ៍

ជនសង្ស័យបានយកម៉ូតូនេះចេញពីរោងចក្រ ហើយនាំទៅផ្ញើនៅផ្ទះមិត្តភក្តិម្នាក់នៅភូមិត្រពាំងគង។ ក្រោយមក គាត់បានត្រឡប់ទៅរោងចក្រវិញដោយសុំខ្ចីម៉ូតូផ្សេងទៀត ដោយប្រាប់ថាទៅយកប្រពន្ធ តែត្រូវសន្តិសុខរោងចក្រឃាត់ខ្លួនភ្លាម។

ក្រោយពីសាកសួរ ជនសង្ស័យបានទទួលស្គាល់ការលួចម៉ូតូ។ សមត្ថកិច្ចបានដកហូតម៉ូតូសង់២គ្រឿង និងម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន១កញ្ចប់តូច។ បច្ចុប្បន្ន ករណីនេះកំពុងត្រូវបានចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles