សេវាទូកល្បឿនលឿនភ្នំពេញ-សៀមរាប ត្រឡប់មកវិញ ផ្តល់ជម្រើសដំណើរតាមផ្លូវទឹកដល់ភ្ញៀវទេសចរ

សេវាទូកល្បឿនលឿនភ្នំពេញ-សៀមរាប ត្រឡប់មកវិញ ផ្តល់ជម្រើសដំណើរតាមផ្លូវទឹកដល់ភ្ញៀវទេសចរ

ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express) កំពុងត្រឡប់មកផ្តល់សេវាកម្មឡើងវិញ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលយូរ។

ទូកល្បឿនលឿន Cambodia River Express

លោកអ្នកនាំពាក្យបានលើកឡើងថា កាលពីជាច្រើនឆ្នាំមុន នៅពេលដែលការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាសមានការលំបាក សេវាទូកល្បឿនលឿននេះធ្លាប់មានសកម្មភាពយ៉ាងរសើប។ ក៏ប៉ុន្តែ បន្ទាប់ពីមានការអភិវឌ្ឍន៍ផ្លូវជាតិលេខ៦ និងការដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែទំនើប សេវាកម្មនេះក៏បានស្ងាត់បាត់វត្តមាន។

ទេសភាពដំណើរតាមផ្លូវទឹក

ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកការត្រឡប់មកវិញនៃសេវាកម្មនេះជាការវិវឌ្ឍន៍វិជ្ជមាន ដែលនឹងផ្តល់ជម្រើសកាន់តែសំបូរបែបដល់អ្នកដំណើរ ជាពិសេសភ្ញៀវទេសចរដែលចូលចិត្តទស្សនាទេសភាពបឹងទន្លេសាប ព្រៃលិចទឹក និងជីវចម្រុះតាមដងទន្លេ។

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក កំពុងសហការជាមួយក្រុមហ៊ុនដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ ដោយចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា និងបន្តសុពលភាពលិខិតអនុញ្ញាតិ។

ក្រសួងនិងតែងគាំទ្រសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញវិស័យទេសចរណ៍ និងផ្តល់បទពិសោធន៍ដំណើរថ្មីៗដល់អ្នកដំណើរទាំងអស់។

administrator

Related Articles