សម្តេចហ៊ុន ម៉ាណែត អបអរទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់តួនាទីអ្នកនិពន្ធជាទូតសុឆន្ទៈ

សម្តេចហ៊ុន ម៉ាណែត អបអរទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់តួនាទីអ្នកនិពន្ធជាទូតសុឆន្ទៈ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារលិខិតអបអរសាទរទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ ក្រោមប្រធានបទ “អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព”។

ទិវាជាតិអ្នកនិពន្ធ ២០២៥

សម្តេចបានសង្កត់ធ្ងន់ថា ថ្ងៃទី៧ ធ្នូ ជាទិវាដ៏សំខាន់ក្នុងការលើកស្ទួយគុណតម្លៃ និងគោរពដឹងគុណចំពោះបុព្វកវីនិពន្ធខ្មែរ ដែលបានចូលរួមពង្រឹងអក្សរសាស្ត្រជាតិ។ អ្នកនិពន្ធត្រូវបានចាត់ទុកជាវិស្វករព្រលឹង អ្នកថែរក្សាប្រវត្តិសាស្ត្រ និងការពារអត្តសញ្ញាណជាតិ។

ការអបអរទិវាអ្នកនិពន្ធ

រាជរដ្ឋាភិបាលបន្តផ្តោតលើការលើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ពង្រឹងការបង្កើតស្នាដៃថ្មីៗ និងគាំទ្រការស្រាវជ្រាវតែងនិពន្ធ។ សម្តេចបានអំពាវនាវឱ្យគ្រប់មជ្ឈដ្ឋានចូលរួមគាំទ្រវិស័យនេះ និងពង្រឹងការអាន ការតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេស។

ទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ ជាឱកាសសំខាន់ក្នុងការជំរុញវប្បធម៌តែងនិពន្ធ និងលើកកម្ពស់ស្មារតីសន្តិភាពតាមរយៈស្នាដៃអក្សរសាស្ត្រ។

administrator

Related Articles