ត្រាំបង្ហាញថា ពូទីនចង់បញ្ចប់សង្គ្រាមអ៊ុយក្រែន ប៉ុន្តែជំនួប៥ម៉ោងបញ្ចប់ដោយគ្មានលទ្ធផល

ត្រាំបង្ហាញថា ពូទីនចង់បញ្ចប់សង្គ្រាមអ៊ុយក្រែន ប៉ុន្តែជំនួប៥ម៉ោងបញ្ចប់ដោយគ្មានលទ្ធផល

ទីក្រុងភ្នំពេញ – ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ពិតជាចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងចង់មានកិច្ចព្រមព្រៀងសន្តិភាព។

ពូទីន

ការបញ្ជាក់នេះមកបន្ទាប់ពីបេសកជនអាមេរិក Steve Witkoff និង Jared Kushner បានជួបចរចាជាមួយលោកពូទីននៅទីក្រុងមូស្គូអស់រយៈពេល៥ម៉ោងកាលពីថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥។ ទោះជាយ៉ាងណា ជំនួបនេះបានបញ្ចប់ទៅដោយគ្មានផលវិជ្ជមានណាមួយលើផែនការសន្តិភាពអ៊ុយក្រែន។

លោកត្រាំបានឆ្លើយទៅវិញថា លោកមិនអាចនិយាយបានទេព្រោះភាគីទាំងពីរត្រូវធ្វើការជាមួយគ្នា ប៉ុន្តែប្រមុខសេតវិមានបង្ហើបថា ជំហានដំបូង អ៊ុយក្រែនបានឯកភាពលើសំណើរបស់អាមេរិកហើយ ហើយទីក្រុងកៀវនឹងទទួលយកកិច្ចព្រមព្រៀងនៅខែកុម្ភៈខាងមុខ។

គណៈប្រតិភូអាមេរិករបស់លោកត្រាំបានដាក់ជូននូវសេចក្ដីស្នើកែប្រែនៃសំណើមុនចំនួន២៨ចំណុច ដែលបានទាក់ទាញការជំទាស់យ៉ាងខ្លាំងពីទីក្រុងកៀវ និងអឺរ៉ុប។

ទីបញ្ចប់ លោក Witkoff និងលោក Kushner មិនបាននិយាយជាមួយអ្នកកាសែតទេ បន្ទាប់ពីចាកចេញពីវិមានក្រឹមឡាំង ហើយក៏ត្រឡប់ទៅស្ថានទូតអាមេរិកវិញ។

អត្ថបទ៖ សុខ សុវណ្ណ

ជំនួប៥ម៉ោងរបស់ពូទីនជាមួយបេសកជនអាមេរិក បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។

administrator

Related Articles