ពិធីបើកកីឡាស៊ីហ្គេមលើកទី៣៣ (SEA Games) របស់ប្រទេសថៃ នឹងមិនមានភាពអស្ចារ្យដូចកម្ពុជាកាលពីឆ្នាំមុន។ នេះជាការទទួលស្គាល់ពីមន្ត្រីកីឡាជាន់ខ្ពស់ថៃ ដោយសារតែថវិកាមានកម្រិតតិចជាងឆ្ងាយ។

លោក Gongsak Yodmanee ប្រធានអាជ្ញាធរកីឡាថៃ (SAT) បានបញ្ជាក់កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ថា៖ «ពិធីបើកប្រហែលជាមិនអស្ចារ្យខ្លាំងទេ ប៉ុន្តែវានឹងមានលក្ខណៈប្រណីត និងសក្តិសម»។
ថវិការបស់ថៃសម្រាប់ស៊ីហ្គេមលើកនេះមានត្រឹមតែជាង២ពាន់លានបាតប៉ុណ្ណោះ ខណៈដែលកម្ពុជាបានចំណាយប្រហែល៣ពាន់លានបាតសម្រាប់ស៊ីហ្គេមលើកទី៣២។
បញ្ហាបន្ថែមកើតឡើងពីការផ្លាស់ប្តូរទីតាំងព្រឹត្តិការណ៍សំខាន់ៗពីខេត្តសុងខ្លា ដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីក្រុងបាងកក និងឈុនបុរី ដែលបានចំណាយអស់បន្ថែម១៦០លានបាត។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន វីរៈគុល បានទទួលស្គាល់ថា លោកបានដឹងអំពីបញ្ហាថវិកាស៊ីហ្គេមនេះតាំងពីមុនពេលលោកចូលកាន់តំណែង។ លោកបានចាត់តាំងឧបនាយករដ្ឋមន្ត្រី លោក Thamanat Prompow ឲ្យជំរុញការរៀបចំ«ដំណើរការពេញទំហឹង»។
ទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុ មន្ត្រីថៃនៅតែទទូចថា ព្រឹត្តិការណ៍នេះនឹងដំណើរការទៅដោយរលូន និងសក្តិសម។
