ប៉ូលីសខណ្ឌបឹងកេងកងឃាត់រថយន្ត Mercedes ប្រើបំពង់ស៊ីម៉ាំងកែច្នៃរំខានសាធារណៈ

ប៉ូលីសខណ្ឌបឹងកេងកងឃាត់រថយន្ត Mercedes ប្រើបំពង់ស៊ីម៉ាំងកែច្នៃរំខានសាធារណៈ

ភ្នំពេញ៖ កម្លាំងប៉ូលីសខណ្ឌបឹងកេងកងបានឃាត់រថយន្ត Mercedes CLA45 មួយគ្រឿងដែលប្រើបំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេស បង្កជាសំឡេងបំពងរំខានដល់សាធារណៈជន។

រថយន្ត Mercedes ដែលត្រូវឃាត់

ព្រឹត្តិការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខណ្ឌបឹងកេងកង។ ការឃាត់រថយន្តនេះត្រូវបានអនុវត្តដោយកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។

សមត្ថកិច្ចបានណែនាំអប់រំ និងធ្វើកិច្ចសន្យាជាមួយអ្នកបើកបររថយន្ត ដោយតម្រូវឱ្យយកបំពង់ស៊ីម៉ាំងដើមយកដាក់វិញ ហើយដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ។

បំពង់ស៊ីម៉ាំងកែច្នៃ

ការប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេសមិនត្រឹមតែបង្កឱ្យមានសំឡេងរំខានប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ផងដែរ។

សកម្មភាពនេះត្រូវបានអនុវត្តតាមការណែនាំពីមេដឹកនាំកំពូលនៃកងកម្លាំងប៉ូលីសជាតិ ដើម្បីធានាសុវត្ថិភាព និងស្ងប់ស្ងាត់សម្រាប់ប្រជាពលរដ្ឋ។

administrator

Related Articles