ចំណតយានយន្ត៥ជាន់ថ្មីក្រសួងមហាផ្ទៃ បើកប្រើប្រាស់ជាផ្លូវការ ទទួលរថយន្តជិត៥០០គ្រឿង!

ចំណតយានយន្ត៥ជាន់ថ្មីក្រសួងមហាផ្ទៃ បើកប្រើប្រាស់ជាផ្លូវការ ទទួលរថយន្តជិត៥០០គ្រឿង!

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារចំណតយានយន្តថ្មីកម្ពស់៥ជាន់ ដែលមានសមត្ថភាពទទួលយានជំនិះជាង៦០០គ្រឿង បន្ទាប់ពីបានសាងសង់រួចរាល់ជាស្ថាពរ។

ចំណតយានយន្ត៥ជាន់ក្រសួងមហាផ្ទៃ

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អគារចំណតថ្មីនេះមានទំហំ ៥០ម៉ែត្រ × ៥៤.៦ម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១៦,២០៧ម៉ែត្រក្រឡា កម្ពស់ ១៧.៩៥ម៉ែត្រ។ ចំណតនេះអាចទទួលរថយន្តបាន ៤៥៥គ្រឿង ម៉ូតូ ២៤០គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿងនៅជាន់កំពូល។

រចនាសម្ព័ន្ធចំណតយានយន្តទំនើប

ការសាងសង់អគារចំណតនេះបានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគារនេះត្រូវបានរចនាឡើងយ៉ាងទំនើប ប្រើបច្ចេកវិទ្យាឌីជីថល និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

បច្ចេកវិទ្យាទំនើបក្នុងចំណតយានយន្ត

អគារចំណតយានយន្តថ្មីនេះនឹងជួយដោះស្រាយបញ្ហាកង្វះចំណតសម្រាប់មន្ត្រីក្រសួងមហាផ្ទៃ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថាប័នដៃគូ។ នេះជាសមិទ្ធផលមួយទៀតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ដោយ៖ លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

administrator

Related Articles