ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់ដោយសារទឹកជំនន់ និងបាក់ដីនៅប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ ៨០០នាក់ និងមានអ្នកបាត់ខ្លួន ៥៦៤នាក់ទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃទី៤ ខែធ្នូ។

នៅចំពោះមុខគ្រោះមហន្តរាយដ៏គួរឱ្យរន្ធត់នេះ រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ីបានប្រកាសថា នឹងដកហូតលិខិតអនុញ្ញាតរុករករ៉ែពីក្រុមហ៊ុនណា ដែលបានរំលោភទៅលើច្បាប់នៅលើកោះស៊ូម៉ាត្រា។ សកម្មភាពរុករករ៉ែដោយគឃ្លើនរបស់ក្រុមហ៊ុនទាំងអស់នោះបានរួមចំណែកបំផ្លិចបំផ្លាញធនធានធម្មជាតិ និងធ្វើឱ្យកោះត្រូវប្រឈមនឹងគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរទៅៗ។
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
