ថៃ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសមត្ថភាពរៀបចំរបស់ម្ចាស់ផ្ទះ។

ទោះបីជាគណៈកម្មាធិការរៀបចំបានបញ្ជាក់ថាអ្វីៗរួចរាល់១០០%ក៏ដោយ ក៏បណ្ដាញទំនាក់ទំនងសង្គមថៃនៅតែស្ថិតក្នុងភាពចលាចល ដោយសារអារម្មណ៍មិនទាន់ត្រៀមខ្លួនរួចរាល់។ ប្រជាជនថៃជាច្រើនទទួលស្គាល់ថា ពួកគេមិនដឹងអំពីកាលវិភាគ ទីតាំង និងសូម្បីតែវិញ្ញាសាការប្រកួតនាពេលខាងមុខនោះទេ។
លោក Atthakorn Sirilatthayakorn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានច្រានចោលការចោទប្រកាន់ថាខ្វះការរៀបចំ ប៉ុន្តែលោកបានទទួលស្គាល់ថា ការផ្សព្វផ្សាយត្រូវតែបង្កើនបន្ថែមទៀត។

បញ្ហាធំបំផុតមួយទៀតគឺការមិនពេញចិត្តរបស់អត្តពលិកម្ចាស់ផ្ទះ។ អត្តពលិកថៃខ្លួនឯង ដែលគួរតែមានការលើកទឹកចិត្តខ្ពស់ បែរជាខកចិត្តខ្លាំងចំពោះប្រាក់ឧបត្ថម្ភដែលត្រូវបានកាត់បន្ថយ និងការផ្ដល់ឱ្យយឺតយ៉ាវ។
រឿងដ៏ភ្ញាក់ផ្អើលមួយទៀតបានកើតឡើងពីនៅក្នុងប្រទេសម្ចាស់ផ្ទះ ដោយលោក Rueangrith Suntisuk នាយកផ្នែកសិល្បៈបានលាតត្រដាងថា ផែនការសិល្បៈសម្រាប់ពិធីបើក និងបិទដែលលោកនិងក្រុមការងាររបស់លោកបានខិតខំប្រឹងប្រែងអស់រយៈពេល៧ខែ បែរជាត្រូវបានជំនួសវិញ ដោយផែនការត្រឹមតែប៉ុន្មានសប្ដាហ៍មុនកីឡាស៊ីហ្គេមចាប់ផ្ដើម។
ពិធីបើកផ្លូវការធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ប៉ុន្តែវិញ្ញាសាបាល់ទាត់ផ្នែកបុរសបានចាប់ផ្ដើមរួចទៅហើយ កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ។ រឿងដ៏ហួសចិត្តក៏បានកើតឡើង នៅក្នុងជំនួបរវាងក្រុម U22 វៀតណាម និងក្រុម U22 ឡាវ នៅកីឡដ្ឋានជាតិ Rajamangala ទីក្រុងបាងកក។
ប្រទេសថៃមានគោលបំណងឈរកំពូលតារាងមេដាយសរុបជាលើកទី៧ ប៉ុន្តែគោលដៅនៃសមិទ្ធផលស្ទើរតែមិនអាចលុបបំបាត់នូវចំណុចខ្វះខាតក្នុងការងាររៀបចំរបស់ខ្លួនពីការរិះគន់របស់មហាជន។
