រថយន្តកុងតឺន័របុកម៉ូតូពីក្រោយ នារីម្នាក់ស្លាប់ភ្លាមៗនៅភ្នំពេញ

រថយន្តកុងតឺន័របុកម៉ូតូពីក្រោយ នារីម្នាក់ស្លាប់ភ្លាមៗនៅភ្នំពេញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវឈ្នះ ឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នៅពេលដែលរថយន្តកុងតឺន័រមួយគ្រឿងបើកលឿនជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

រថយន្តកុងតឺន័របុកម៉ូតូ

ជនរងគ្រោះតាមបញ្ជាក់ពីកាតធ្វើការនៅជាប់ខ្លួនមានឈ្មោះ កេត សាវ័ន្ត ភេទស្រី។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក Zoomer X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខកំពង់ធំ 1K 5421 ធ្វើដំណើរតាមបណ្តោយផ្លូវឈ្នះ ឈ្នះ។

ម៉ូតូរងគ្រោះ

ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខបាត់ដំបង 3A 4825 ធ្វើដំណើរមកពីក្រោយជ្រុលបុកម៉ូតូនិងកិនជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ។

កន្លែងកើតហេតុ

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុឃាត់តៃកុងរថយន្តបានភ្លាម រួចទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកធ្វើការវាស់យករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ។

សមត្ថកិច្ចធ្វើការស៊ើបអង្កេត

ចំណែកសពជនរងគ្រោះកំពុងស្វែងរកសាច់ញាតិដើម្បីធ្វើពិធីបុណ្យសាបព្រោះតាមប្រពៃណី។ សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតរឿងនេះដើម្បីរកអ្នកទទួលខុសត្រូវតាមច្បាប់។

ដោយ៖ សុខាសែនជ័យ

administrator

Related Articles