ឱកាសថ្មី! មន្ទីរពេទ្យកាល់ម៉ែត បើកជ្រើសរើសបុគ្គលិកថ្មី ជាង ២០ តំណែង

ឱកាសថ្មី! មន្ទីរពេទ្យកាល់ម៉ែត បើកជ្រើសរើសបុគ្គលិកថ្មី ជាង ២០ តំណែង

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសជ្រើសរើសបុគ្គលិកថ្មី ចំនួនជាច្រើននាក់ ដោយមានតំណែងដូចជា អ្នកចុះឈ្មោះអ្នកជំងឺ និងលេខាធិការតាមផ្នែកផ្សេងៗ។ ការទទួលពាក្យចាប់ផ្ដើមពីពេលនេះ រហូតដល់ថ្ងៃទី២៦ ធ្នូ ២០២៥។

ការងារថ្មីនៅមន្ទីរពេទ្យកាល់ម៉ែត

តាមការបញ្ជាក់ពីមន្ទីរពេទ្យ បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • សញ្ជាតិខ្មែរ អាយុ ១៨-២៥ឆ្នាំ
  • មានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល
  • ចេះប្រើកុំព្យូទ័រ
  • សុខភាពល្អ ចរិយាសមសួន
  • ចេះភាសាខ្មែរច្បាស់លាស់ (អាទិភាពសម្រាប់អ្នកចេះភាសាបរទេស)

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យដោយផ្ទាល់នៅការិយាល័យរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃចន្ទដល់សុក្រ ម៉ោង ៨:០០-១៧:០០ ឬតាមរយៈ Telegram: https://t.me/LyThavin។

ឯកសារត្រូវការរួមមាន៖ CV, Cover Letter, រូបថត, អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, សំបុត្រកំណើត និងសញ្ញាបត្រ។

ការផុតកំណត់ទទួលពាក្យនឹងមាននៅថ្ងៃទី២៦ ធ្នូ ២០២៥ ម៉ោង ១៧:០០។ បេក្ខជនដែលជាប់ Shortlist នឹងត្រូវប្រឡងសំណេរ និងផ្ទាល់មាត់នៅថ្ងៃទី១៤ មករា ២០២៦។

ឱកាសការងារថ្មីសម្រាប់យុវជន

នេះជាឱកាសល្អសម្រាប់យុវជនដែលចង់ចូលបម្រើការងារនៅក្នុងវិស័យសុខាភិបាល និងរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធសុខភាពជាតិ។

administrator

Related Articles