អភិបាលខេត្តកំពង់ធំ នាំអំណោយស្បៀងពីរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ១៩៧គ្រួសារ ដែលរងគ្រោះទឹកជំនន់

អភិបាលខេត្តកំពង់ធំ នាំអំណោយស្បៀងពីរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ១៩៧គ្រួសារ ដែលរងគ្រោះទឹកជំនន់

អភិបាលខេត្តកំពង់ធំចែកស្បៀង

ខេត្តកំពង់ធំ – ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំការចែកចាយស្បៀងអំណោយពីរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋចំនួន ១៩៧គ្រួសារ នៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ដែលរងផលប៉ះពាល់ពីទឹកជំនន់រដូវវស្សា២០២៥។

ការចែកស្បៀងជូនប្រជាពលរដ្ឋ

ការចែកចាយនេះបានធ្វើឡើងនៅថ្ងៃទី០៣ ធ្នូ ២០២៥ តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា។ អំណោយរួមមានស្រូវពូជ និងស្បៀងចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។

ស្បៀងអំណោយពីរាជរដ្ឋាភិបាល

ឯកឧត្តមអភិបាលបានបញ្ជាក់ថា ទឹកជំនន់បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដីស្រែ ភូមិដ្ឋាន និងលំនៅឋានប្រជាពលរដ្ឋ។ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានចាត់ចែងការជួយបន្ទាន់។

ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ

ក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ១បាវ ទឹកសុទ្ធ ១កេស មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ និងត្រីខ ១យួរ។ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ស្បៀងអំណោយសម្រាប់គ្រួសាររងគ្រោះ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

administrator

Related Articles