នគរបាលបាណន់ឃាត់ខ្លួនក្មេងទំនេីង៤នាក់ បង្ហោះម៉ូតូរំខានចរាចរណ៍ អប់រំឲ្យឈប់ធ្វើឡើងវិញ

នគរបាលបាណន់ឃាត់ខ្លួនក្មេងទំនេីង៤នាក់ បង្ហោះម៉ូតូរំខានចរាចរណ៍ អប់រំឲ្យឈប់ធ្វើឡើងវិញ

ខេត្តបាត់ដំបង៖ នគរបាលស្រុកបាណន់បានចាត់វិធានការឃាត់ខ្លួនក្មេងទំនេីងចំនួន៤នាក់ ដែលបានបង្ហោះម៉ូតូរំខានចរាចរណ៍លើដងផ្លូវសាធារណៈ។

ក្មេងទំនេីងដែលត្រូវបានឃាត់ខ្លួន

ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី៤ធ្នូ ២០២៥ នៅវេលាម៉ោង៩:៣០នាទី នៅតាមផ្លូវកៅស៊ូ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។ ក្រុមក្មេងទំនេីងបានបង្ហោះម៉ូតូពេញផ្លូវ បង្កឱ្យមានភាពអនាធិបតេយ្យ និងគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងនគរបាលយុត្តិធម៌អធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនេីងទាំង៤នាក់។

ក្មេងទំនេីងដែលត្រូវបានឃាត់ខ្លួនមាន៖
១. វុធ ពីន (១៤ឆ្នាំ)
២. សូរ ពិសិទ្ធ (១៨ឆ្នាំ)
៣. វ៉ាន់ ចាន់រី ហៅម៉ៅ (១៦ឆ្នាំ)
៤. យួន កុសល់ (១៤ឆ្នាំ)

ទាំង៤នាក់មានទីលំនៅនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។ នគរបាលបានដកហូតម៉ូតូ១គ្រឿង និងធ្វើកិច្ចសន្យាជាមួយក្មេងទំនេីងទាំងនោះ ដោយអប់រំឱ្យឈប់ធ្វើសកម្មភាពបង្កគ្រោះថ្នាក់បែបនេះតទៀត។

ម៉ូតូដែលត្រូវបានដកហូត

បច្ចុប្បន្ន ក្មេងទំនេីងទាំង៤នាក់ត្រូវបានអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅសហគមន៍វិញ ចំណែកម៉ូតូត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាណន់រយៈពេល៣ខែ។

administrator

Related Articles