ក្រុមក្មេង៦នាក់ធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបង្ហោះម៉ូតូលើផ្លូវសាធារណៈនៅស្វាយជ្រំ

ក្រុមក្មេង៦នាក់ធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបង្ហោះម៉ូតូលើផ្លូវសាធារណៈនៅស្វាយជ្រំ

ខេត្តស្វាយរៀង៖ អាជ្ញាធរនគរបាលស្រុកស្វាយជ្រំបានអញ្ជើញក្រុមក្មេងទំនើងចំនួន៦នាក់មកធ្វើកិច្ចសន្យាអប់រំ ក្រោយពីពួកគេបានប្រព្រឹត្តិការបង្ហោះម៉ូតូលើផ្លូវសាធារណៈនៅក្នុងស្រុក។

ក្រុមក្មេងទំនើងនៅចំពោះមុខអាជ្ញាធរ

តាមការបញ្ជាក់ពីសមត្ថកិច្ច នៅថ្ងៃទី៥ ធ្នូ ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងប៉ុស្តិ៍នគរបាលតាសួស បានអញ្ជើញក្រុមក្មេងទាំងនេះមកពិភាក្សា។ ពួកគេត្រូវបានចោទប្រកាន់ពីបទបង្ហោះម៉ូតូលើផ្លូវលំនៅភូមិថ្មស ឃុំស្វាយជ្រំ។

កិច្ចសន្យាអប់រំនៅអធិការដ្ឋាននគរបាល

ក្រុមក្មេងទាំង៦នាក់បានទទួលស្គាល់កំហុសថា នៅថ្ងៃទី១ ធ្នូ វេលាម៉ោង៩:៣៥ព្រឹក ពួកគេបាននាំគ្នាជិះម៉ូតូពីសាលារៀនទៅកាន់ចំណុចលើផ្លូវលំ ហើយបានបង្ហោះម៉ូតូចំនួន២លើក។ ពួកគេបានពន្យល់ថានេះគ្រាន់តែជាការកំសាន្តប៉ុណ្ណោះ ប៉ុន្តែបានបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ។

ម៉ូតូដែលត្រូវបានដកហូត

ក្រោមការយល់ព្រមពីលោកសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ក្រុមក្មេងទាំងនេះត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចសន្យាអប់រំ។ ពួកគេត្រូវបានអាណាព្យាបាលយកទៅអប់រំបន្ត ខណៈម៉ូតូទាំង៣គ្រឿងត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេល៣ខែ។

ការពិភាក្សារវាងអាជ្ញាធរ និងអាណាព្យាបាល

សមត្ថកិច្ចបានចង្អុលបង្ហាញថា វិធានការនេះគឺដើម្បីផ្តល់ឱកាសឱ្យក្រុមក្មេងទាំងនេះកែប្រែឥរិយាបទ និងយល់ដឹងពីផលវិបាកនៃការប្រព្រឹត្តិខុសច្បាប់លើផ្លូវថ្នល់។ ការអប់រំនេះជំនួសឱ្យការដាក់ទោសតាមផ្លូវច្បាប់ ដោយផ្តោតលើការកែប្រែឥរិយាបទជាជាងការដាក់ទណ្ឌកម្ម។

ដោយ៖ សុថាន

administrator

Related Articles