ព្រឹត្តិការណ៍សោកសង្រេង! សិស្សានុសិស្សអាយុត្រឹម១៣ឆ្នាំជិះម៉ូតូទាក់ដៃចង្កូតរថយន្ត កិនបែកក្បាលស្លាប់នៅរង្វង់មូលគល់ស្ពានអាកាស

ព្រឹត្តិការណ៍សោកសង្រេង! សិស្សានុសិស្សអាយុត្រឹម១៣ឆ្នាំជិះម៉ូតូទាក់ដៃចង្កូតរថយន្ត កិនបែកក្បាលស្លាប់នៅរង្វង់មូលគល់ស្ពានអាកាស

ភ្នំពេញ៖ ព្រឹត្តិការណ៍ថ្នាក់ចរាចរដ៏សោកសង្រេងមួយបានកើតឡើងនៅរង្វង់មូលគល់ស្ពានអាកាស កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅពេលដែលសិស្សានុសិស្សអាយុត្រឹម១៣ឆ្នាំជិះម៉ូតូឌុបគ្នាបានទាក់ដៃចង្កូតជាមួយរថយន្ត ហើយត្រូវកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ។

ទីតាំងកើតហេតុថ្នាក់ចរាចរនៅរង្វង់មូលគល់ស្ពានអាកាស

ហេតុការណ៍ដ៏សោកសង្រេងនេះបានកើតឡើងនៅវេលាម៉ោង១និង២០នាទីរសៀល នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសមហាវិថីសុីជីនពីង ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សិស្សានុសិស្សដែលស្លាប់មានឈ្មោះថា ស៊ឹម សាណាក់ឡាលីន អាយុ១៣ឆ្នាំ ជាសិស្សសាលាប៊ែលធីអន្តរជាតិ មានទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកមិត្តភក្តិដែលរងរបួសស្រាលមានឈ្មោះថា ចេរត្តនា រូស្ស រូហ្សា អាយុ១២ឆ្នាំ ក៏ជាសិស្សសាលាប៊ែលធីដែរ មានទីលំនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ម៉ូតូដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្នាក់ចរាចរ

តាមការស៊ើបអង្កេតបឋម មុនពេលកើតហេតុ សិស្សានុសិស្សទាំងពីរនាក់បានជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៍ស លេខភ្នំពេញ1LH-7131 ធ្វើដំណើរតាមបណ្តោយមហាវិថីស៊ីជិនពីង។ នៅពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូបានវ៉ាជែងខាងឆ្វេងរថយន្តឃ្លុបមួយគ្រឿង ហើយទាក់ដៃចង្កូតជាមួយរថយន្ត បណ្តាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្ត ហើយត្រូវកិនបែកក្បាលស្លាប់ភ្លាមៗ។

រថយន្តដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះគឺម៉ាកហុីយ៉ាន់ដាយ ពណ៍ស លេខភ្នំពេញ3E-8563។ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយទុករថយន្តនៅជិតទីតាំងកើតហេតុ។

ការស៊ើបអង្កេតព្រឹត្តិការណ៍ថ្នាក់ចរាចរដោយនគរបាល

ម្តាយមីងរបស់សិស្សានុសិស្សដែលស្លាប់បាននិយាយថា នៅវេលាម៉ោង១រសៀល គាត់បានដឹកជូនក្មួយស្រីទៅដាក់នៅសាលាប៊ែលធីអន្តរជាតិ។ ក្រោយពេលត្រលប់ទៅផ្ទះ គាត់មិនបានដឹងថាក្មួយជិះម៉ូតូជាមួយមិត្តភក្តិចេញពីសាលាទៅណានោះទេ ស្រាប់តែមានគ្រោះថ្នាក់ដល់ស្លាប់បែបនេះ។

ក្រោយពេលកើតហេតុ នគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅវាស់វែង និងប្រគល់សាកសពឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ព្រមទាំងនាំយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ។

ដោយ៖ សុខាសែនជ័យ

administrator

Related Articles