អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុងដែលកើតជាជង្ហុកសំបុកមាន់

អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុងដែលកើតជាជង្ហុកសំបុកមាន់

ការជួសជុលផ្លូវ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូលបានចាប់ផ្ដើមធ្វើការជួសជុលផ្លូវបេតុងដែលកើតជាជង្ហុកសំបុកមាន់ ដោយសារតែផលប៉ះពាល់ពីទឹកជំនន់ ដើម្បីធានាភាពសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

មន្ត្រីអាជ្ញាធរត្រួតពិនិត្យការងារ

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ទ្រី ណារ៉េត អភិបាលរង បានដឹកនាំក្រុមមន្ត្រីពីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអាជ្ញាធរសង្កាត់-ភូមិ ចុះត្រួតពិនិត្យ និងរៀបចំការជួសជុលផ្លូវ។

ការងារជួសជុលកំពុងដំណើរការ

អាជ្ញាធរបានបញ្ជាក់ថា ការជួសជុលនេះគ្របដណ្ដប់លើផ្លូវបេតុងចំនួន២ខ្សែធំៗ ដែលមានទីតាំងនៅ៖

១. ផ្លូវបេតុងវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក
២. ផ្លូវបេតុងកែងផ្លូវជាតិលេខ៤ ចូលសាលាខណ្ឌ ភូមិគល់ សង្កាត់កន្ទោក

ផ្លូវបេតុងកំពុងជួសជុល

ការងារជួសជុលនេះគឺដើម្បីធានាឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត។ អាជ្ញាធរបានអះអាងថា នឹងបន្តជួសជុលផ្លូវដែលសេសសល់ទៀតនាពេលខាងមុខ។

អត្ថបទ៖ សុខា

administrator

Related Articles