ជនជាតិចិនដកកាំភ្លើងបាញ់សន្តិសុខ តែបាបកម្មរាលកៃត្រូវរបួសខ្លួនឯងនៅកាស៊ីណូស្វាយរៀង

ជនជាតិចិនដកកាំភ្លើងបាញ់សន្តិសុខ តែបាបកម្មរាលកៃត្រូវរបួសខ្លួនឯងនៅកាស៊ីណូស្វាយរៀង

ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅមុខកាស៊ីណូវីននើសទៀន ក្នុងខេត្តស្វាយរៀង នៅពេលជនជាតិចិនម្នាក់បានដកកាំភ្លើងខ្លីម៉ាក Glock22 ពណ៌ខ្មៅ បម្រុងបាញ់ទៅលើសន្តិសុខកាស៊ីណូ ប៉ុន្តែបាបកម្មរាលកៃត្រូវចង្កេះខ្លួនឯងបណ្ដាលឱ្យរងរបួស។

កន្លែងកើតហេតុ

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៦:៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ នៅមុខកាស៊ីណូវីននើសទៀន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ តាមព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មុនពេលផ្ទុះអាវុធ ជនជាតិចិននោះបានចុះពីរថយន្តគោលបំណងដើរចូលក្នុងកាស៊ីណូ ប៉ុន្តែសន្តិសុខមិនអនុញ្ញាតឱ្យចូលឡើយ ព្រោះតែចតរថយន្តមិនត្រូវចំណត។

ពេលនោះហើយ ដែលជនជាតិចិនបានដកអាវុធខ្លីពីចង្កេះបម្រុងបាញ់ ក៏រាលកៃផ្ទុគ្រាប់កាំភ្លើងនៅចង្កេះបណ្តាលឱ្យរងបួសខ្លួនឯងតែម្តង។ ភ្លាមនោះបន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានអ្នករងរបួសម្នាក់ដេកដួលលើដី និងរកឃើញក្បាលគ្រាប់កាំភ្លើងធ្លាក់ក្បែរខ្លួន។

សមត្ថកិច្ចក៏បានហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ បច្ចុប្បន្នជនជាតិចិនខាងលើកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ក្រោមការការពារពីសំណាក់កម្លាំងនគរបាលការពារ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវករណីនេះ ឈានដល់ស្វែងរកប្រភពអាវុធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles