យន្តហោះ F-16 អាមេរិក ធ្លាក់ផ្ទុះឆេះនៅកាលីហ្វ័រញ៉ា អណ្តាតភ្លើងហុយខ្ពស់

យន្តហោះ F-16 អាមេរិក ធ្លាក់ផ្ទុះឆេះនៅកាលីហ្វ័រញ៉ា អណ្តាតភ្លើងហុយខ្ពស់

យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសសហរដ្ឋអាមេរិកមួយគ្រឿងបានធ្លាក់និងផ្ទុះឆេះយ៉ាងខ្លាំងនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធទី៣ ខែធ្នូ ឆ្នាំ២០២៥។

យន្តហោះ F-16 ធ្លាក់

ហេតុការណ៍នេះកើតឡើងអំឡុងពេលការហ្វឹកហ្វឺនរបស់អង្គភាពកងកម្លាំងដែនអាកាស Thunderbirds នៅទីលានសមយុទ្ធបាញ់គ្រាប់ពិតក្បែរតំបន់ Trona។ រូបភាពនិងវីដេអូនៃហេតុការណ៍ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។

ពីឡុតបានលោតចុះតាមឆ័ត្រយោងដោយសុវត្ថិភាព នៅឆ្ងាយពីកន្លែងយន្តហោះធ្លាក់។ ការផ្ទុះឆេះបានបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ដែលអាចមើលឃើញពីចម្ងាយ។

ផ្ទុះឆេះយន្តហោះ

សំណាងល្អដែលមិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ។ ក្រុមស៊ើបអង្កេតកំពុងស្វែងរកមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះ។

នេះមិនមែនជាលើកដំបូងដែលយន្តហោះ F-16 ធ្លាក់អំឡុងពេលហ្វឹកហ្វឺនទេ។ កាលពីឆ្នាំ២០២៤ យន្តហោះប្រភេទដូចគ្នាបានធ្លាក់នៅជិតមូលដ្ឋានទ័ពអាកាស Holloman រដ្ឋ New Mexico ដោយសារបញ្ហាម៉ាស៊ីន។

ការស៊ើបអង្កេត

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles