សិស្សសាលារងរបួសធ្ងន់ក្រោយត្រូវរថយន្តព្រូសបុកកង់អាគុយនៅភ្នំពេញ

សិស្សសាលារងរបួសធ្ងន់ក្រោយត្រូវរថយន្តព្រូសបុកកង់អាគុយនៅភ្នំពេញ

ភ្នំពេញ៖ សិស្សសាលាប្រុសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តម៉ាកព្រូសបុកកង់អាគុយពីក្រោយ នៅពេលចេញពីសាលារៀននៅរាជធានីភ្នំពេញ។

រថយន្តព្រូសបុកកង់អាគុយ

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩:២៨នាទីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ។ ជនរងគ្រោះមានឈ្មោះ ង៉ា រក្សា អាយុ ១៦ឆ្នាំ ដែលជាសិស្សសាលាមួយក្នុងតំបន់។

កន្លែងកើតហេតុចរាចរណ៍

តាមការអះអាងពីសាក្សីមើលឃើញ មុនពេលកើតហេតុ សិស្សនោះកំពុងជិះកង់អាគុយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសពីត្បូងទៅជើង។ នៅពេលមកដល់ចំណុចកើតហេតុ រថយន្តម៉ាកព្រូសពណ៌ស ដែលមានស្លាកលេខភ្នំពេញ 2BW 2947 បានធ្វើដំណើរមកពីក្រោយ ហើយមិនបានប្រុងប្រយ័ត្ន បានជ្រុលបុកទៅលើកង់អាគុយ ធ្វើឲ្យសិស្សដួលរបួសធ្ងន់។

កងសង្គ្រោះបន្ទាន់ទៅជួយ

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកជញ្ជូនទៅមន្ទីរពេទ្យកុមារជាតិភ្លាមៗ ដើម្បីទទួលការព្យាបាលបន្ទាន់។

រថយន្តព្រូសដែលបុកកង់អាគុយ

ចំណែកឯមធ្យោបាយទាំងពីរ គឺរថយន្តព្រូស និងកង់អាគុយ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅកន្លែងដែលកំណត់ ដើម្បីរងចាំការស៊ើបអង្កេត និងដោះស្រាយតាមផ្លូវច្បាប់នាពេលខាងមុខ។

កន្លែងកើតហេតុបន្ទាប់ពីគ្រោះថ្នាក់

សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យប្រុងប្រយ័ត្នខ្ពស់នៅពេលបើកបរ ជាពិសេសនៅតាមផ្លូវធំៗ និងតំបន់ដែលមានសិស្សសាលាចរាចរច្រើន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍។

administrator

Related Articles