ជប៉ុន៖ តុលាការជប៉ុនបានសម្រេចចោទប្រកាន់ស្ត្រីជនជាតិវៀតណាមចំនួន ២រូប ក្នុងសំណុំរឿងរត់ពន្ធគ្រឿងញៀនខុសច្បាប់ចំនួន ៣១គីឡូក្រាមពីប្រទេសថៃទៅកាន់ប្រទេសជប៉ុន។

ជនជាប់ចោទទាំង ២រូបនោះ រួមមាន Ta Thi Linh អាយុ ២៦ឆ្នាំ និង Hoang Thuy Tien អាយុ ២៥ឆ្នាំ។ បើតាមអាជ្ញាធរជប៉ុន គ្រឿងញៀនដែលស្ត្រីទាំងពីរនេះបានរត់ពន្ធពីថៃទៅកាន់ព្រលានយន្តហោះអន្តរជាតិ Kansai គឺជាកញ្ឆា ដែលពួកគេបានរៀបចំជាកញ្ចប់តូចៗ ហើយដាក់នៅក្នុងកេះដោយបន្លំថាជាបង្គាក្រៀមនិងត្រី។
កញ្ឆាទាំងជាង ៣០គីឡូក្រាមនេះអាចមានតម្លៃប្រមាណជា ១៥៥ លានយេន (៩៩៣,០០០ដុល្លារអាមេរិក) ហើយវាក៏ជាសំណុំរឿងរត់ពន្ធកញ្ឆាដែលមានតម្លៃច្រើនបំផុតសម្រាប់ប្រទេសជប៉ុន បើគិតចាប់តាំងពីឆ្នាំ១៩៩៣មក។
អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
