អភិបាលខេត្តស្វាយរៀងនាំថវិកា១០លានរៀលចូលរំលែកទុក្ខគ្រួសារវីរកងទ័ពដែលពលីជីវិតដោយផ្សែងពុលទាហានសៀម

អភិបាលខេត្តស្វាយរៀងនាំថវិកា១០លានរៀលចូលរំលែកទុក្ខគ្រួសារវីរកងទ័ពដែលពលីជីវិតដោយផ្សែងពុលទាហានសៀម

វីរកងទ័ព

ខេត្តស្វាយរៀង – លោកស្រី យក់ ស៉ីណាត អភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមអាជ្ញាធរឃុំ-ស្រុក នាំយកថវិកាចំនួន ១០ លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើន ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារសពវីរកងទ័ពដែលបានពលីជីវិតក្នុងពេលបំពេញការងារ។

ពិធីបុណ្យសព

បើតាមព័ត៌មានពីមន្ត្រីសាលាខេត្ត ក្រោយទទួលបានដំណឹងមរណភាពរបស់វីរកងទ័ព ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានចាត់ឱ្យលោកស្រី យក់ ស៉ីណាត និងសហការី នាំយកជំនួយទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារសព។

ការចូលរួមរំលែកទុក្ខ

វីរកងទ័ពដែលបានពលីជីវិតគឺលោក ព្រិន្ទបាលទោ រ័ត្ន វណ្ណៈ បម្រើការងារនៅកងវរសេនាតូច ២៦១ កងពលតូចអន្តរាគមន៍លេខ៦ ឈរជើងនៅជួរមុខតំបន់ប្រាសាទតាមាន់ធំ។ លោកបានទទួលពលីជីវិតក្នុងពេលបំពេញការងារ ដោយត្រូវផ្សែងពុលរបស់ទាហានឈ្លានពានសៀម ក្នុងជន្មាយុ ៤៤ ឆ្នាំ នៅមន្ទីរពេទ្យព្រះកេតុមាលា។

គ្រួសារសព

បច្ចុប្បន្ន សពរបស់លោក ព្រិន្ទបាលទោ បានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនានៅស្រុកកំណើត ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប្រជាពលរដ្ឋ មន្ត្រីរាជការ បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងសូមគោរពជូនពរសូមឱ្យដួងវិញ្ញាណក្ខន្ឌលោកទៅសោយសុខនៅឋានបរមសុខ។

ការជូនជំនួយ

administrator

Related Articles