កូរ៉េខាងត្បូងអះអាងអាចជាអ្នកសម្របសម្រួលដោះស្រាយភាពតានតឹងជប៉ុន-ចិន

កូរ៉េខាងត្បូងអះអាងអាចជាអ្នកសម្របសម្រួលដោះស្រាយភាពតានតឹងជប៉ុន-ចិន

ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ – ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសជប៉ុន លោក Lee Hyuk បានបង្ហាញជំនឿថា ទីក្រុងសេអ៊ូលអាចដើរតួជាអ្នកសម្របសម្រួលក្នុងការដោះស្រាយភាពតានតឹងនយោបាយរវាងជប៉ុន និងចិន។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងលោក Lee Hyuk

ក្នុងការថ្លែងចំពោះមុខសារព័ត៌មានជាតិជប៉ុននៅទីក្រុងតូក្យូ លោក Lee បានចង្អុលបង្ហាញថា ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងបានធ្លាក់ចុះយ៉ាងខ្លាំងក្រោយពីការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae អំពីបញ្ហាតៃវ៉ាន់។

លោកស្រី Takaichi Sanae បាននិយាយនៅក្នុងសភាកាលពីខែមុនថា ស្ថានភាពអាសន្នលើតៃវ៉ាន់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំង អាចគំរាមកំហែងដល់សន្តិសុខជីវិតរបស់ប្រជាជនជប៉ុន។

ភាពតានតឹងជប៉ុន-ចិន

លោក Lee បានពន្យល់ថា៖ “កូរ៉េខាងត្បូងមានទំនាក់ទំនងល្អជាមួយទាំងជប៉ុន និងចិន ដែលធ្វើឲ្យយើងមានជំហរល្អក្នុងការជួយសម្របសម្រួល។ ខ្ញុំទទួលខុសត្រូវក្នុងការចូលរួមចំណែកតាមដែលអាចធ្វើទៅបាន ដើម្បីកសាងទំនាក់ទំនងរឹងមាំជាមួយជប៉ុន។”

ក្រៅពីបញ្ហាតៃវ៉ាន់ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងពីអណ្តូងរ៉ែមាសនៅលើកោះ Sado ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។ ទីក្រុងសេអ៊ូលបានប្រឆាំងនឹងការចុះបញ្ជីនេះ ដោយអះអាងថាប្រជាជនកូរ៉េត្រូវបានបង្ខំឲ្យធ្វើការនៅទីនោះក្នុងសម័យអាណានិគម។

ការប្រជែងនយោបាយតំបន់អាស៊ី

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles