ភ្លើងឆេះផ្ទុះនៅព្រលានយន្តហោះសៅប៉ូឡូ អ្នកដំណើរ ១៦៩នាក់ត្រូវគេជម្លៀសជាបន្ទាន់

ភ្លើងឆេះផ្ទុះនៅព្រលានយន្តហោះសៅប៉ូឡូ អ្នកដំណើរ ១៦៩នាក់ត្រូវគេជម្លៀសជាបន្ទាន់

ប្រេស៊ីល៖ អ្នកដំណើរចំនួន ១៦៩នាក់ ត្រូវបានគេជម្លៀសចេញពីយន្តហោះជាបន្ទាន់ បន្ទាប់ពីមានភ្លើងឆេះផ្ទុះនៅក្នុងព្រលានយន្តហោះអន្តរជាតិសៅប៉ូឡូ ដែលជាព្រលានយន្តហោះធំជាងគេនៅប្រទេសប្រេស៊ីល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែធ្នូ ដោយមិនមានអ្នករងរបួសណាម្នាក់ទេ។

ព្រលានយន្តហោះសៅប៉ូឡូ

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Latam Airlines ដែលមានអ្នកដំណើរចំនួន ១៦៩នាក់ ត្រៀមចេញដំណើរពីព្រលានយន្តហោះសៅប៉ូឡូ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិព័រតូអាឡេហ្គ្រេ នៅភាគខាងត្បូងប្រទេសប្រេស៊ីល ត្រូវបានគេបញ្ឈប់ដំណើរក្រោយពីមានភ្លើងឆេះនៅលើផ្លូវចុះចត។

អាជ្ញាធរអាកាសចរណ៍ប្រេស៊ីលបានបញ្ជាក់ថា ភ្លើងឆេះនេះបានកើតឡើងដោយសារសម្ភារៈមួយចំនួននៅលើផ្លូវចុះចតបានឆេះ ប៉ុន្តែក្រុមបដិបត្តិការបានចូលដោះស្រាយបានទាន់ពេលវេលា ដោយជម្លៀសអ្នកដំណើរទាំងអស់ឱ្យផុតពីគ្រោះថ្នាក់។

ការជម្លៀសអ្នកដំណើរត្រូវបានធ្វើឡើងយ៉ាងរហ័ស និងមានប្រសិទ្ធភាព ដោយអ្នកដំណើរទាំងអស់បានចេញពីយន្តហោះដោយសុវត្ថិភាព។ ការហោះហើរទាំងអស់នៅព្រលានយន្តហោះនេះត្រូវបានពន្យារពេលមួយរយៈ រហូតទាល់តែការស៊ើបអង្កេតបានបញ្ចប់។

ប្រភព៖ The Strait Time

administrator

Related Articles