ក្លឹបបាល់ទាត់ Kashima Antlers បានទទួលជ័យជំនះយ៉ាងសំខាន់ 2-1 លើ Yokohama F Marinos នៅកីឡដ្ឋាន Kashima កាលពីថ្ងៃសៅរ៍នេះ ដោយលើកពានជើងឯក J-League ឆ្នាំ 2025 បានជោគជ័យ។

ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Leo Ceara បានបង្ហាញសមត្ថភាពយ៉ាងពិតប្រាកដ ដោយស៊ុតបញ្ចូលទីនៅនាទីទី 20 និងទី 57 ដែលជាកត្តាសំខាន់ធ្វើឱ្យ Kashima ទទួលបានជើងឯក។ ការឈ្នះនេះធ្វើឱ្យក្លឹបនេះដណ្តើមបានពានជើងឯកពីគូប្រជែង Kashiwa Reysol ដែលនៅជិតបំផុត។
ពានរង្វាន់នេះគឺជាកំណត់ត្រាទី 9 របស់ Kashima Antlers ក្នុងការទទួលជើងឯក J-League ដោយបន្តបន្ទាប់។ សម្រាប់អ្នកចាត់ការ Toru Oniki នេះជាពានទីប្រាំរបស់គាត់ ដោយធ្លាប់ឈ្នះពានលីកចំនួនបួនលើកជាមួយ Kawasaki Frontale ពីមុន។

នៅក្នុងការប្រកួតផ្សេងទៀត ក្លឹប Kashiwa Reysol បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីទទួលជ័យជំនះ 1-0 លើ Machida Zelvia តាមរយៈការរកគ្រាប់បាល់បញ្ចូលទីខ្លួនឯងដោយកីឡាករ Daihachi Okamura។ ខណៈពេលដែល Kyoto Sanga បានយកឈ្នះក្រុម Vissel Kobe ក្នុងលទ្ធផល 2-0 ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣។
