អាជ្ញាធរអប្សរាបិទចរាចរនៅអង្គរវត្ត ដើម្បីរៀបចំប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី៣០

អាជ្ញាធរអប្សរាបិទចរាចរនៅអង្គរវត្ត ដើម្បីរៀបចំប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី៣០

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានប្រកាសបិទការចូលទស្សនា និងចរាចរណ៍តាមទីតាំងសំខាន់ៗនៅតំបន់ប្រាសាទអង្គរវត្ត ដើម្បីធានាការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។

ពិធីប្រណាំងម៉ារ៉ាតុងអង្គរ

ការប្រកាសនេះមកពីតម្រូវការរៀបចំពិធីដ៏ធំមួយ ដែលនឹងមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់ប្រណាំងជាង ១៦,០០០នាក់ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី។

តាមការជម្រាបជូនពីអាជ្ញាធរ ការបិទទីតាំងនឹងធ្វើឡើងដូចខាងក្រោម៖

  • បិទការចូលទស្សនាថ្ងៃរះតាមច្រកខាងលិចប្រាសាទអង្គរវត្ត ពីម៉ោង ៤៖០០ព្រឹក ដល់ ១១៖០០ថ្ងៃ
  • ភ្ញៀវទេសចរអាចទស្សនាថ្ងៃរះតាមច្រកខាងកើតជាធម្មតា
  • បិទចរាចរណ៍តាមផ្លូវពីចំបក់កំណប់ ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត រហូតដល់ខ្លោងទ្វារដីឆ្នាំង

ផ្លូវប្រណាំងម៉ារ៉ាតុង

ផ្លូវពណ៌បៃតងដែលបានសម្គាល់នៅលើផែនទី នឹងត្រូវបិទចរាចរណ៍ពេលដែលអត្តពលិកកំពុងរត់ឆ្លងកាត់។ ការរៀបចំនេះធ្វើឡើងដើម្បីធានាសុវត្ថិភាព និងភាពរលូននៃព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ។

ការរៀបចំប្រណាំង

អាជ្ញាធរបានស្នើសុំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងសាធារណជនទាំងអស់ ជ្រាបពីការបិទទីតាំងនេះ ដើម្បីជៀសវាងការរំខាន និងការភ្ញាក់ផ្អើលមិនចាំបាច់។

អត្តពលិករត់ប្រណាំង

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ គឺជាព្រឹត្តិការណ៍កីឡាដ៏សំខាន់បំផុតមួយនៅកម្ពុជា ដែលទាក់ទាញអត្តពលិកពីទូទាំងពិភពលោកមកចូលរួមរាប់ពាន់នាក់រាល់ឆ្នាំ។

administrator

Related Articles