២១ប្រទេសរួមដៃគាំទ្រអ៊ុយក្រែន ប្តេជ្ញាជំនួយយោធាជិត៥ពាន់លានដុល្លារ

២១ប្រទេសរួមដៃគាំទ្រអ៊ុយក្រែន ប្តេជ្ញាជំនួយយោធាជិត៥ពាន់លានដុល្លារ

ភ្នំពេញ – រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បានប្រកាសថា មានប្រទេសចំនួន ២១ បានចូលរួមក្នុងគម្រោង PURL (បញ្ជីតម្រូវការអាទិភាពអ៊ុយក្រែន) ដើម្បីគាំទ្រយោធាអ៊ុយក្រែន ដោយមានការប្តេជ្ញាសរុបលើសពី ៤,០០០ លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andriy Sybiha

យោងតាមការចុះផ្សាយរបស់ Kyiv Post កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ គម្រោង PURL ដែលសម្របសម្រួលដោយអង្គការណាតូ អនុញ្ញាតឲ្យប្រទេសដែលចូលរួមប្រមូលមូលនិធិរួមគ្នា ដើម្បីទិញប្រព័ន្ធការពារដែនអាកាស គ្រាប់រំសេវ និងឧបករណ៍សមរភូមិផ្សេងៗទៀតដែលផលិតដោយអាមេរិក។

លោក Sybiha បានបញ្ជាក់ថា កម្មវិធីនេះទើបតែទទួលបានការសន្យាបន្ថែមប្រមាណ ១,០០០ លានដុល្លារនៅសប្តាហ៍នេះ រួមជាមួយសមាជិកថ្មីចំនួន ៥ ប្រទេស។ នេះជាលើកដំបូងដែលមានការចូលរួមពីប្រទេសមិនមែនជាសមាជិកណាតូ ដូចជា អូស្ត្រាលី និងនូវែលសេឡង់។

កិច្ចប្រជុំគាំទ្រអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានហៅការប្តេជ្ញាចិត្តថ្មីៗនេះថា ជាជំហានជាក់ស្តែងដែលពង្រឹងការការពាររបស់អ៊ុយក្រែន និងផ្តល់ឲ្យទាហានជួរមុខនូវអ្វីដែលពួកគេត្រូវការដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី។

គម្រោង PURL ត្រូវបានគេមើលឃើញថា ជាយន្តការសំខាន់ក្នុងការបង្រួបបង្រួមការគាំទ្រអន្តរជាតិចំពោះអ៊ុយក្រែន និងធានាបាននូវការផ្គត់ផ្គង់អាវុធដ៏ចាំបាច់សម្រាប់ការពារបូរណភាពទឹកដីជាតិ។

administrator

Related Articles