សហរដ្ឋអាមេរិកបានចាប់ផ្តើមអនុវត្តគោលនយោបាយថ្មីមួយ ដោយគិតថ្លៃសេវា ៥,០០០ដុល្លារ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលចូលក្នុងទឹកដីអាមេរិក។ ការគិតថ្លៃនេះត្រូវបានគេស្គាល់ថាជា “ថ្លៃចាប់ខ្លួន” សម្រាប់អ្នកដែលព្យាយាមរស់នៅក្នុងសហរដ្ឋដោយគ្មានអនុញ្ញាត។

បើតាមលោក Michael Banks ប្រធានក្រុមល្បាតព្រំដែនអាមេរិក ការគិតថ្លៃសេវានេះនឹងអនុវត្តចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ។ គោលនយោបាយនេះក៏អនុវត្តចំពោះក្រុមអន្តោប្រវេសន៍ដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិកជាយូរឆ្នាំមកហើយផងដែរ។
ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកមក អាជ្ញាធរអាមេរិកបានអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះក្រុមជនអន្តោប្រវេសន៍ខុសច្បាប់។ កាលពីដើមឆ្នាំនេះ លោកធ្លាប់គំរាមអនុវត្តច្បាប់ពិន័យជនអន្តោប្រវេសន៍ណាដែលស្ថិតក្នុងបទបញ្ជានិរទេសខ្លួនហើយ តែមិនព្រមចេញពីអាមេរិក ជាប្រាក់ចំនួន ១,០០០ដុល្លារក្នុងមួយថ្ងៃនៃការស្នាក់ក្នុងអាមេរិកទៀត។
ព័ត៌មាននេះត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែធ្នូ ឆ្នាំនេះ។ គោលនយោបាយថ្មីនេះបង្ហាញពីការតឹងរឹងកាន់តែខ្លាំងឡើងរបស់អាជ្ញាធរអាមេរិកក្នុងការគ្រប់គ្រងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់។
