រឹបអូសជនសង្ស័យ ៩ នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមអនឡាញនៅឫស្សីកែវ

រឹបអូសជនសង្ស័យ ៩ នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមអនឡាញនៅឫស្សីកែវ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩ នាក់ កាលពីថ្ងៃទី៦ ធ្នូ ២០២៥ នៅបុរីពិភពថ្មី ខណ្ឌឫស្សីកែវ។

សម្ភារៈរឹបអូស

ក្រុមជនសង្ស័យនេះត្រូវបានចោទប្រកាន់ថាបានលួចយកព័ត៌មានគណនីធនាគារពីជនរងគ្រោះ និងក្លែងបន្លំឯកសារអត្តសញ្ញាណ ដើម្បីធ្វើអំពើឆបោកតាមអនឡាញទៅកាន់ប្រទេសផ្សេងៗ។

ក្នុងចំណោមជនសង្ស័យទាំង ៩ នាក់ មានជនជាតិកូរ៉េខាងត្បូង ៧ នាក់ (ស្ត្រី ២ នាក់) និងជនជាតិខ្មែរ ២ នាក់ ដែលធ្វើជាអ្នកបើកបររថយន្ត។

វត្ថុតាងរឹបអូស

សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងជាច្រើន រួមមាន៖ កុំព្យូទ័រយួរដៃ ៦ គ្រឿង, កុំព្យូទ័រ All in one ៤ គ្រឿង, ម៉ូនីទ័រ ៦ គ្រឿង, iPad ៨ គ្រឿង រួមជាមួយឯកសារក្លែងបន្លំ និងស្គ្រីបសម្រាប់ឆ្លើយឆ្លងជាមួយជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខមេខ្លោងនៃបទល្មើសនេះ។

ការឃាត់ខ្លួន

សមត្ថកិច្ចបានអះអាងថា នឹងបន្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែងចំពោះមេខ្លោងទាំងឡាយ។

administrator

Related Articles