សភាពាណិជ្ជកម្មបារាំង-កម្ពុជាបេ្តជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០

សភាពាណិជ្ជកម្មបារាំង-កម្ពុជាបេ្តជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០

(រាជធានីភ្នំពេញ)៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (តំបន់សៀមរាប) បានបេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការវិនិយោគកម្ពុជា សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦ នៅខេត្តសៀមរាប។

កិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្មបារាំង-កម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយលោក François SCHNOBELEN ប្រធានសភាពាណិជ្ជកម្មបារាំង-កម្ពុជាប្រចាំខេត្តសៀមរាប និងសហការី លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការជឿជាក់របស់សមាគមលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការបោះទុនវិនិយោគជាបន្តបន្ទាប់របស់សមាជិក។

កិច្ចសន្ទនារវាងភាគីទាំងពីរ

លោកប្រធានសភាពាណិជ្ជកម្មបានជម្រាបថា សម្រាប់សមាគម និងរូបលោកផ្ទាល់ដែលបានរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាជាច្រើនឆ្នាំ ដោយសារប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាអ្នកស្រលាញ់សុខសន្តិភាព និងមានភាពរួសរាយរាក់ទាក់។

លោកបានបេ្តជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការវិនិយោគកម្ពុជាដល់ប្រជាជន និងវិនិយោគិនបារាំងឱ្យមកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើង។

កិច្ចសហការលើវិស័យទេសចរណ៍

ភាគីទាំងពីរក៏បានពិភាក្សាលើការរៀបចំភូមិហ្រ្វង់កូហ្វូន (Village Francophone) ឱ្យមានភាពទាក់ទាញ រស់រវើក និងបង្ហាញពីសក្តានុពលទេសចរណ៍ និងការវិនិយោគដល់ប្រតិភូជាន់ខ្ពស់ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦។

ផែនការអភិវឌ្ឍទេសចរណ៍កម្ពុជា

ក្រសួងទេសចរណ៍ចាត់ទុកសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជា។

សភាពាណិជ្ជកម្មបារាំង-កម្ពុជា

ប្រភព៖ ក្រសួងទេសចរណ៍

administrator

Related Articles