ព្រមានពីក្រសួងធនធានទឹក៖ ភ្នំពេញ និងខេត្តជាច្រើន អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់រហូតដល់ ១៥%

ព្រមានពីក្រសួងធនធានទឹក៖ ភ្នំពេញ និងខេត្តជាច្រើន អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់រហូតដល់ ១៥%

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានពីស្ថានភាពធាតុអាកាសដែលអាចប៉ះពាល់ដល់រាជធានីភ្នំពេញ និងខេត្តជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ព្រមានអាកាសធាតុកម្ពុជា

យោងតាមក្រសួងធនធានទឹក សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងកំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទឹកដីកម្ពុជា។ ស្ថានភាពនេះនឹងបន្តពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ និងស្វាយរៀង អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ១៥%។ សីតុណ្ហភាពនឹងមានពី២០°C ដល់២៩°C ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ដោយមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។

ព្រមានអាកាសធាតុតំបន់ខ្ពង់រាប

តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ សីតុណ្ហភាពនឹងមានពី២១°C ដល់២៩°C ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ដោយមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។

តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០% ដែរ។ សីតុណ្ហភាពនឹងមានពី២០°C ដល់៣០°C ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ដោយមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ រលកសមុទ្រនឹងមានកម្ពស់ពី០,៥០ម៉ែត្រ ដល់១,៥០ម៉ែត្រ។

ព្រមានអាកាសធាតុតំបន់មាត់សមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់អនុសាសន៍ឱ្យប្រជាពលរដ្ឋនៅតំបន់ទាំងនេះប្រុងប្រយ័ត្ន និងរៀបចំខ្លួនសម្រាប់ការផ្លាស់ប្ដូរអាកាសធាតុដែលអាចកើតមាន។

administrator

Related Articles