បុរសអាយុ ៤៣ ឆ្នាំស្លាប់ភ្លាមៗក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តដឹកដីនៅស្ទឹងត្រែង

បុរសអាយុ ៤៣ ឆ្នាំស្លាប់ភ្លាមៗក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តដឹកដីនៅស្ទឹងត្រែង

ខេត្តស្ទឹងត្រែង – បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូ និងរថយន្តដឹកដី នៅលើផ្លូវជាតិលេខ៧ ក្នុងខេត្តស្ទឹងត្រែង។

គ្រោះថ្នាក់ចរាចរណ៍ស្ទឹងត្រែង

ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅវេលាម៉ោងជិត២រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូបានព្យាយាមឆ្លងកាត់ផ្លូវ ស្របពេលដែលរថយន្តដឹកដីធ្វើដំណើរមកដល់ ក៏បានបុកពេញទំហឹងតែម្តង បណ្តាលឲ្យបុរសជាជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ ត្រូវបានស្គាល់ឈ្មោះពក គាល់ ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

កន្លែងកើតហេតុគ្រោះថ្នាក់

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការវាស់វែងពិនិត្យសាកសព និងចាត់ចែងយកវត្ថុតាងទាំងពីរ (ម៉ូតូ និងរថយន្ត) ទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។

ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

administrator

Related Articles