ភ្នំពេញ, ៥ ធ្នូ ២០២៥ – ធនាគារ មេយប៊ែង បានដាក់បង្ហាញការផ្តល់ជូនជំនាន់ក្រោយដ៏ទាន់សម័យនៅសាខាទឹកថ្លា ដោយរួមមានកាតឥណពន្ធវីសា Manchester United ថ្មី និងមុខងារផ្តល់រង្វាន់ Tap, Track, Win នៅក្នុងកម្មវិធី M2U KH។

សាខាទឹកថ្លាដែលស្ថិតនៅតំបន់កំពុងអភិវឌ្ឍខ្លាំងនៃរាជធានីភ្នំពេញ បានក្លាយជាចំណុចប្រសព្វសំខាន់សម្រាប់ប្រតិបត្តិការធនាគារ និងកិច្ចពិភាក្សាអាជីវកម្ម។ ការរចនាបទខាងក្នុងយកលំនាំតាមសិល្បៈល្ខោនស្បែក បង្កើតបរិយាកាសស្រទន់កក់ក្តៅសម្រាប់ការពិភាក្សា។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសរបស់ធនាគារ មេយប៊ែង បានថ្លែងថា៖ “យើងកំពុងអភិវឌ្ឍសេវាកម្មធនាគារឲ្យទាន់សម័យ ដើម្បីសមស្របទៅតាមបែបបទនៃការរស់នៅសម័យថ្មី។”

កាតឥណពន្ធវីសា Manchester United ថ្មីនេះត្រូវបានរចនាសម្រាប់អ្នកគាំទ្រក្លឹបបាល់ទាត់ Manchester United ដោយផ្តល់អត្ថប្រយោជន៍ពិសេស៖
• បញ្ចុះតម្លៃរហូតដល់ ១៥% លើសំបុត្រយន្តហោះ Malaysia Airlines
• បញ្ចុះតម្លៃលើការទិញទំនិញពី Official Manchester United Online Store
• ឱកាសឈ្នះរង្វាន់ទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋាន Old Trafford

មុខងារ Tap, Track, Win នៅក្នុងកម្មវិធី M2U KH អនុញ្ញាតឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍រាល់ការធ្វើប្រតិបត្តិការឌីជីថល ដូចជាការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់វិក្កយបត្រ ការផ្ទេរប្រាក់ និងការទូទាត់ QR។

លោក ឌុក សារ៉ាក់ នាយកនាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ បានមានប្រសាសន៍ថា៖ “ការផ្តល់ជូនទាំងពីរនេះផ្តល់ភាពងាយស្រួល រង្វាន់ និងការផ្សារភ្ជាប់ដែលឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍នៃប្រជាជនកម្ពុជានាសម័យទំនើប។”

ការដាក់បង្ហាញនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការធ្វើឱ្យសេវាធនាគារកាន់តែងាយស្រួល ប្រកបដោយភាពច្នៃប្រឌិត និងសមស្របទៅតាមការរីកចម្រើនរបស់សហគមន៍។

