វៀតណាមទទួលទេសចរអន្តរជាតិជិត ២០ លាននាក់ បំបែកកំណត់ត្រាថ្មីខ្ពស់បំផុត

វៀតណាមទទួលទេសចរអន្តរជាតិជិត ២០ លាននាក់ បំបែកកំណត់ត្រាថ្មីខ្ពស់បំផុត

វៀតណាមបានសម្រេចបំបែកកំណត់ត្រាថ្មីក្នុងវិស័យទេសចរណ៍ ដោយទទួលភ្ញៀវទេសចរអន្តរជាតិជិត ២០ លាននាក់ក្នុងរយៈពេល ១១ ខែដើមឆ្នាំ២០២៥ ដែលជាការកើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ទេសចរណ៍វៀតណាម

តួលេខនេះត្រូវបានកត់ត្រាថាជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទេសចរណ៍វៀតណាម លើសពីកំណត់ត្រាឆ្នាំ២០១៩ ដែលមានតែ ១៨ លាននាក់។ ការចុះផ្សាយរបស់កាសែត VnExpress បានឱ្យដឹងថា ការរីកចម្រើននេះបានកើតឡើងបន្ទាប់ពីវិស័យទេសចរណ៍ពិភពលោកជំនួញឡើងវិញក្រោយវិបត្តិកូវីដ១៩។

ទេសចរណ៍វៀតណាម

ចិនដីគោកនៅតែជាទីផ្សារកំពូលសម្រាប់វៀតណាមនៅឆ្នាំ២០២៥ ដោយមានភ្ញៀវទេសចរចំនួន ៤,៨ លាននាក់ បន្ទាប់មកគឺកូរ៉េខាងត្បូងដែលមានប្រមាណ ៣,៩ លាននាក់។ អ្នកជំនាញបានលើកឡើងថា ភាពរីកចម្រើននេះបណ្តាលមកពីគោលនយោបាយទិដ្ឋាការងាយស្រួល ការផ្សព្វផ្សាយយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍ធំៗ។

ទេសចរណ៍វៀតណាម

វៀតណាមកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសចន្លោះ ២៣-២៥ លាននាក់នៅឆ្នាំ២០២៥ ដែលជាការបង្កើនយ៉ាងខ្លាំងពីឆ្នាំ២០២៤ ដែលមានតែ ១៧,៦ លាននាក់។

administrator

Related Articles