គ្រោះមហន្តរាយធម្មជាតិដ៏សាហាវនៅឥណ្ឌូណេស៊ី សម្លាប់មនុស្សជិត ១,០០០នាក់ និងបាត់ខ្លួនរាប់រយទៀត

គ្រោះមហន្តរាយធម្មជាតិដ៏សាហាវនៅឥណ្ឌូណេស៊ី សម្លាប់មនុស្សជិត ១,០០០នាក់ និងបាត់ខ្លួនរាប់រយទៀត

ភ្លៀងធ្លាក់ខ្លាំងនិងព្យុះស៊ីក្លូន Senyar បានបង្កឱ្យមានគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនៅប្រទេសឥណ្ឌូណេស៊ី ដោយគិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មានមនុស្សស្លាប់ជិត ១,០០០នាក់ និងបាត់ខ្លួនរាប់រយនាក់ទៀត។

គ្រោះធម្មជាតិនៅឥណ្ឌូណេស៊ី

តាមការបញ្ជាក់ពីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី តួលេខស្លាប់បានកើនឡើងដល់ ៩០៨នាក់ ខណៈមានមនុស្សបាត់ខ្លួនចំនួន ៤១០នាក់ទៀត។ ខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ Aceh និង North Sumatra ដែលទឹកជំនន់បានកម្ទេចផ្ទះសម្បែង កាត់ផ្តាច់ផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធអគ្គិសនី។

ទឹកជំនន់នៅឥណ្ឌូណេស៊ី

ស្ថានភាពនៅកោះស៊ូម៉ាត្រាកំពុងធ្ងន់ធ្ងរបំផុត ដោយប្រជាជនរាប់ពាន់នាក់ត្រូវអត់ឃ្លាន និងវេទនាដោយសារការខូចខាតហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ។ អាជ្ញាធរកំពុងព្យាយាមផ្តល់ជំនួយដល់អ្នករងគ្រោះ ប៉ុន្តែតំបន់ដាច់ស្រយាលធ្វើឱ្យការជួយសង្គ្រោះមានការលំបាក។

ការជួយសង្គ្រោះនៅឥណ្ឌូណេស៊ី

មិនត្រឹមតែឥណ្ឌូណេស៊ីទេ ប្រទេសអាស៊ីជាច្រើនទៀតដូចជា ស្រីលង្កា ម៉ាឡេស៊ី ថៃ និងវៀតណាម ក៏រងគ្រោះដោយគ្រោះធម្មជាតិដែរ។ តួលេខសរុបនៅតំបន់អាស៊ីបានកើនឡើងដល់ជាង ១,៧៩០នាក់ស្លាប់ក្នុងរយៈពេលកន្លះខែចុងក្រោយនេះ។

ផលប៉ះពាល់គ្រោះធម្មជាតិ

អ្នកជំនាញពាក់ព័ន្ធបានព្រមានថា ការប្រែប្រួលអាកាសធាតុដោយសារការផ្លាស់ប្តូរអាកាសធាតុអាចនឹងធ្វើឱ្យគ្រោះមហន្តរាយបែបនេះកើតឡើងញឹកញាប់ជាងមុននាពេលអនាគត។

administrator

Related Articles