រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត ខួបទី៣០ ទាក់ទាញអ្នកចូលរួម១៦,០០០នាក់ កើន២៥% ពី៨៦ប្រទេស

រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត ខួបទី៣០ ទាក់ទាញអ្នកចូលរួម១៦,០០០នាក់ កើន២៥% ពី៨៦ប្រទេស

ខេត្តសៀមរាប៖ នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៧ ធ្នូ ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងឯកឧត្តម សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ខួបលើកទី៣០។

ព្រឹត្តិការណ៍រត់ប្រណាំងអង្គរវត្ត

ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ដោយទាក់ទាញអ្នកចូលរួមសរុប ១៦,០០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះមានអត្តពលិកជាតិ ១២,៦៣៨នាក់ និងអត្តពលិកអន្តរជាតិ ៣,៣៦២នាក់ មកពី ៨៦ប្រទេស។

អ្នកចូលរួមរត់ប្រណាំង

លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់អ្នកចូលរួមទាំងអស់ និងបញ្ជាក់ថា៖ “ទោះបីជាយើងមកពីប្រទេសផ្សេងៗ និយាយភាសាខុសៗគ្នា ប៉ុន្តែថ្ងៃនេះយើងនិយាយភាសាតែមួយគឺ ‘ភាសាកីឡា’ និង ‘ភាសានៃមិត្តភាព’។”

សុន្ទរកថាបើកកម្មវិធី

ឯកឧត្តមបានលើកឡើងថា ការអាចមកជួបជុំគ្នារត់ប្រណាំងនៅមុខប្រាសាទដ៏ស័ក្ដិសិទ្ធិនេះ គឺជាផ្លែផ្កានៃសុខសន្តិភាពពេញលេញ។ “កីឡារស់ក្នុងសន្តិភាព” ហើយកីឡាក៏នាំមកនូវសុខភាព និងសាមគ្គីភាពរវាងប្រជាជាតិ។

ពិធីបើកកម្មវិធី

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានគាំទ្រសកម្មភាពសប្បុរសធម៌ ជាពិសេសការជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន។ ឯកឧត្តមក៏បានកោតសរសើរចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការទាំងអស់។

អ្នកចូលរួមពីប្រទេសផ្សេងៗ

ក្រុមហ៊ុន Manulife បានបន្តឧបត្ថម្ភកម្មវិធីនេះតាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០៣០។ ប្រទេសចូលរួមច្រើនជាងគេមាន ចក្រភពអង់គ្លេស បារាំង អូស្រ្ដាលី អាម៉េរិក និងជប៉ុន។

ព្រឹត្តិការណ៍កីឡាអន្តរជាតិ

មុនបញ្ចប់សុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងក្ដីរំពឹងថា អត្តពលិកទាំងអស់នឹងត្រឡប់មកគាំទ្រព្រឹត្តិការណ៍នេះនៅឆ្នាំខាងមុខទៀត។

ពិធីប្រណាំងកីឡា

ដោយ៖ សិលា

ការរត់ប្រណាំងនៅអង្គរវត្ត

administrator

Related Articles