ភ្នំពេញ៖ បុរសម្នាក់បើកបររ៉ឺម៉កលឿនមិនប្រយ័ត្នជ្រុលបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង០៨នាទីឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាតប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុក សាម៉ាន ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសបែកខ្មងជើងខាងឆ្វេង និងបែកក្បាលមានអាសយដ្ឋាននៅភូមិថ្មី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកបរម៉ូតូសណ្តោងរ៉ឺម៉កធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ លឿនមិនប្រយ័ត្នសង្ស័យងងុយដេកក៏រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុម។


ដោយ៖ សុខាសែនជ័យ
