ក្រសួងការងារបង្ហាញឱកាសការងារ ៨ម៉ឺនកន្លែង នៅពិព័រណ៍ពាណិជ្ជកម្មលើកទី១៨

ក្រសួងការងារបង្ហាញឱកាសការងារ ៨ម៉ឺនកន្លែង នៅពិព័រណ៍ពាណិជ្ជកម្មលើកទី១៨

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ ដោយនាំយកព័ត៌មានឱកាសការងារជាង ៨ម៉ឺនកន្លែង ព័ត៌មានអត្ថប្រយោជន៍ ប.ស.ស. និងការរៀនជំនាញបច្ចេកទេស។

ក្រសួងការងារនៅពិព័រណ៍ពាណិជ្ជកម្ម

ពិព័រណ៍នេះរៀបចំដោយក្រសួងពាណិជ្ជកម្ម នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ ភ្នំពេញ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ធ្នូ ២០២៥ ដោយប្រជាពលរដ្ឋអាចចូលរួមដោយសេរី។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ មានប្រសាសន៍ថា៖ “ការចូលរួមនេះជាឱកាសល្អដើម្បីបង្ហាញសេវាសាធារណៈ និងសមិទ្ធផលក្នុងរយៈពេលជាង ២ឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧។”

ស្តង់បង្ហាញក្រសួងការងារ

លោកបន្តថា ប្រជាពលរដ្ឋអាចសាកសួរពីព័ត៌មានអត្ថប្រយោជន៍ ប.ស.ស. ដែលរួមមានផ្នែកថែទាំសុខភាព ហានិភ័យការងារ និងប្រាក់សោធន។

សម្រាប់យុវជន អាចទទួលបានព័ត៌មានពីការចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់ ១០វិស័យ និង ៤៥ជំនាញ នៅគ្រឹះស្ថានអប់រំ ៣៧ កន្លែងទូទាំងប្រទេស។

ប្រជាពលរដ្ឋទស្សនាស្តង់

ក្រសួងក៏បានបង្ហាញពីបញ្ជរសេវាសាធារណៈចល័ត ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ មករា ២០២៥ ដើម្បីបង្ខិតសេវាកម្មឱ្យកាន់តែជិតប្រជាពលរដ្ឋ។

សេវាសាធារណៈចល័ត

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ជាឱកាសសំខាន់សម្រាប់ប្រជាពលរដ្ឋទទួលបានព័ត៌មានពីឱកាសការងារ អត្ថប្រយោជន៍ និងការអប់រំជំនាញដោយផ្ទាល់ពីក្រសួងការងារ។

ការបង្ហាញសេវាកម្ម

យុវជនទទួលព័ត៌មាន

ពិព័រណ៍ពាណិជ្ជកម្ម

ផ្ដល់សិទ្ធិដោយ៖ Freshnews

administrator

Related Articles