ព្រះរាជាណាចក្រកម្ពុជានឹងមានអាកាសធាតុស្ងួតរហូតដល់ថ្ងៃទី៩ ធ្នូ គ្មានភ្លៀងធ្លាក់ទេ!

ព្រះរាជាណាចក្រកម្ពុជានឹងមានអាកាសធាតុស្ងួតរហូតដល់ថ្ងៃទី៩ ធ្នូ គ្មានភ្លៀងធ្លាក់ទេ!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញថា នៅថ្ងៃនេះ តាមបណ្តាខេត្តទាំងអស់ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

អាកាសធាតុកម្ពុជា

សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងបន្តរហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានលក្ខណៈដូចខាងក្រោម៖

១. តំបន់វាលទំនាប៖

សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម ៦ម៉ែត្រវិនាទី និងមានខ្យល់កន្ត្រាក់។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

តំបន់វាលទំនាប

២. តំបន់ខ្ពង់រាប៖

សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងអតិបរមា ២៩°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម ៥ម៉ែត្រវិនាទី និងមានខ្យល់កន្ត្រាក់។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំ ដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

៣. តំបន់មាត់សមុទ្រ៖

សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រវិនាទី និងមានខ្យល់កន្ត្រាក់។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។

តំបន់មាត់សមុទ្រ

រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងរៀបចំខ្លួនសម្រាប់អាកាសធាតុស្ងួតនេះ។

ដោយ៖ សិលា

administrator

Related Articles