អគ្គិភ័យឆាបឆេះក្លឹបរាត្រីនៅឥណ្ឌា សម្លាប់មនុស្ស២៣នាក់ ភាគច្រើនជាបុគ្គលិកនិងទេសចរ

អគ្គិភ័យឆាបឆេះក្លឹបរាត្រីនៅឥណ្ឌា សម្លាប់មនុស្ស២៣នាក់ ភាគច្រើនជាបុគ្គលិកនិងទេសចរ

គ្រោះអគ្គិភ័យដ៏គ្រោះថ្នាក់មួយបានកើតឡើងនៅក្លឹបរាត្រីល្បីឈ្មោះមួយនៅរដ្ឋ Goa ប្រទេសឥណ្ឌា ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ ក្នុងនោះភាគច្រើនជាបុគ្គលិកក្លឹប និងអ្នកទេសចរបរទេស។

ក្លឹប Birch by Romeo Lane ក្រោយពីឆេះ

តាមការផ្សាយព័ត៌មានរបស់ BBC អគ្គិភ័យនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្លឹប Birch by Romeo Lane ដែលមានទីតាំងនៅភូមិ Arpora ស្រុក North Goa។ អាជ្ញាធរប៉ូលិសបានបញ្ជាក់ថា មូលហេតុចម្បងនៃគ្រោះថ្នាក់នេះគឺដោយសារធុងហ្គាស់នៅផ្ទះបាយបានផ្ទុះ។

ប៉ូលិសបានឲ្យដឹងបន្ថែមថា ក្នុងចំណោមជនស្លាប់ទាំង២៣នាក់ មានទេសចរបរទេសចំនួន៣-៤នាក់ ប៉ុន្តែមិនទាន់បានបញ្ជាក់អាយុ និងសញ្ជាតិរបស់ពួកគាត់នៅឡើយ។ អ្នកស្លាប់ភាគច្រើនបានស្លាប់ដោយសារថប់ដង្ហើមព្រោះផ្សែងដ៏ខ្លាំងក្លាពីអគ្គិភ័យ។

ជុំវិញករណីនេះ អាជ្ញាធរប៉ូលិសកំពុងបន្តការស៊ើបអង្កេតដើម្បីកំណត់ហេតុផលច្បាស់លាស់ និងពិនិត្យមើលថាតើក្លឹបនេះបានគោរពតាមបទដ្ឋានសុវត្ថិភាពអគ្គិភ័យដែរឬទេ។ ការស៊ើបអង្កេតនេះគឺដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ស្រដៀងគ្នាកើតឡើងម្តងទៀតនាពេលអនាគត។

administrator

Related Articles